នាឡិកាឆ្លាតវៃ Pebble 2 បំពាក់មុខងារមានប្រយោជន៍ ពេលនេះអ្នកអាចកុម្ម៉ង់ទិញ តម្លៃតែ ១២៩,៩៩ដុល្លារ
ក្រុមហ៊ុនមានជំនាញផលិតនាឡិកាឆ្លាតវៃ Pebble ថ្មីៗនេះ បានប្រកាសដាក់ឱ្យអតិថិជនអាចបញ្ជាទិញ Smartwatch ជំនាន់ក្រោយម៉ូដែល Pebble 2 របស់ខ្លួនហើយ បន្ទាប់ពីបានលើកគម្រោងឡើងនៅលើគេហទំព័រ Kickstarter តាំងពីដើមឆ្នាំ២០១៦។ នាឡិកា Pebble 2 ត្រូវបានបំពាក់មកជាំមួយមុខងារថ្មីៗមួយចំនួន ប្រៀបធៀបនឹងម៉ូដែលមុន ដែលក្នុងនោះរាប់បញ្ចូលទាំងមុខងារវាស់ចង្វាក់បេះដូង និងមុខងារជាច្រើនផ្សេងទៀត។
https://youtu.be/wPbAewRib6M
https://youtu.be/FYGYQbC-CPI
នាឡិកា Pebble 2 ត្រូវបានផលិតឡើងរឹតតែផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នកពាក់ ដោយក្នុងនោះ វាបានភ្ជាប់មកជាមួយមុខងារត្រួតពិនិត្យកាយសម្បទា (fitness) មួយចំនួន ដែលនឹងផ្ដល់បទពិសោធន៍ថ្មី ក៏ដូចជាសារប្រយោជន៍ដល់អ្នកប្រើ។
Pebble 2 ជានាឡិកា Sport ហើយបានភ្ជាប់មុខងារមិនជ្រាបទឹក (water-resitant) សម្រាប់យុវវ័យសម័យថ្មីដែលតែងតែចូលចិត្តភាពទំនើប។ វាមានមុខងារល្អៗដូចជា៖ sleeping smarter និងមុខងារអាចសង្កេតមើលទម្លាប់ល្អ ឬមិនល្អចំពោះសុខភាពរបស់អ្នកពាក់បាន៕