ចំណោម​កំពូល​ស្មាតហ្វូន ៤ម៉ូដែល Galaxy S7 Edge មាន​កាមេរ៉ា​ថត​រូប​ច្បាស់​ជាង​គេ ទោះ iPhone 7 ក៏​ប្រៀប​មក​ដល់!​



ថ្វីត្បិត iPhone 7 ត្រូវបាន Apple សម្រិតសម្រាំង បន្ថែមបច្ចេកវិទ្យា និងលក្ខណៈ សម្បត្តិថ្មីមួយចំនួនក៏ដោយ ប៉ុន្តែចំពោះសមត្ថភាពកាមេរ៉ានៅលើកំពូលស្មាតហ្វូននេះ នៅតែមិនទាន់ប្រៀបស្មើនឹង Galaxy S7 Edge របស់ Samsung បាននៅឡើយ។ នេះគឺជាការប្រៀបធៀបគុណភាពរូបថតដែលផ្ដិតចេញដោយកំពូលស្មាតហ្វូនចំនួន៤ ក្នុងនោះមាន iPhone 7, Galaxy S7 Edge, LG G5 និង iPhone 6s។ ការកំណត់ចាញ់ឈ្នះគឺមានភាពងាយស្រួលណាស់ ដោយលោកអ្នកនឹងអាចបែងចែកដោយភ្នែកទទេ ថាតើរូបថតទូរស័ព្ទមួយណាច្បាស់ជាងគេ? នោះគឺ Galaxy S7 Edge … តាមលទ្ធផលបោះឆ្នោតរកស្មាតហ្វូនដែលមានកាមេរ៉ាថតច្បាស់ជាងគេ តាមវិធីសាស្ត្រ Polls ថ្មីៗនេះបង្ហាញថា Galaxy S7 Edge បានពិន្ទុច្រើនជាងគេ ដែលអាចផ្ដិតយករូបបានច្បាស់ជាង iPhone 7, LG G5 និង iPhone 6s។ នេះជាការដាក់ផ្ទឹមរូបថត ចំនួន ៦ទេសភាពផ្សេងគ្នា ដែលសរុបមានចំនួនសំឡេងឆ្នោត ២៦៤៧៥សំឡេង។ លទ្ធផលគឺ Galaxy S7 Edge ទទួលបានការគាំទ្រផ្ដល់ពិន្ទុសរុបរហូតដល់ ១២៤៥៩សំឡេង ច្រើនដាច់គេ ខណៈ ដែល iPhone 7 ទទួលបានត្រឹម ៥២៤៩សំឡេង គឺខុសគ្នាឆ្ងាយនឹង Galaxy S7 edge។ ចំណែក iPhone 6s និង LG G5 ទទួលបានចំនួនគាំទ្របន្តបន្ទាប់ ក្បែរៗ iPhone 7 ដែរ គឺ ៤៧៤៩សំឡេង និង ៤០០៦សំឡេង។ តោះទៅទស្សនា និងដាក់ពិន្ទុឱ្យកំពូលស្មាតហ្វូនទាំង ៤ ដោយភ្នែករបស់ប្រិយមិត្តផ្ទាល់ម្ដងទៅមើល៍ តើពិតជាស័ក្ដិសមនឹងពិន្ទុះនេះដែរឬក៏អត់? ទេសភាពទី១៖

previews-mosaics-1

លទ្ធផល (១)៖

download

ទេសភាពទី២៖

previews-mosaics-2

លទ្ធផល (២)៖

download-1

ទេសភាពទី៣៖

previews-mosaics-3

លទ្ធផល (៣)៖

download-2

ទេសភាពទី៤៖

previews-mosaics-4

លទ្ធផល (៤)៖

download-3

ទេសភាពទី៥៖

previews-mosaics-5

លទ្ធផល (៥)៖

download-4

ទេសភាពទី៦៖

previews-mosaics-6

លទ្ធផល (៦)៖

download-5

X
5s