មាន​សញ្ញាណ​ថ្មី​ពី ​ស្មាតហ្វូន Nokia នឹង​ដើរ​ដោយ Android 7.0, អេក្រង់ full HD, RA M 3GB មាន​ឈ្មោះ DIC!​



ក្រោយពីបានបង្ហាញឈ្មោះគួរឱ្យសង្ស័យនៅលើ វែបសាយដាក់ពិន្ទុលើកម្រិតសមត្ថភាពទូរស័ព្ទ Geekbench រួចមក ឥឡូវនេះ ស្មាតហ្វូន Nokia D1C អាថ៌កំបាំងនេះ បង្ហាញឈ្មោះនៅលើសេវាកម្មវាស់សមត្ថភាព AnTuTu ម្ដង។ ការរាយប្រភេទលក្ខណៈសម្បត្តិត្រូវបានបង្ហាញច្បាស់ថា ទូរស័ព្ទ Nokia ជំនាន់ក្រោយនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយគឺ Android 7.0 ហើយមានម៉ូដែល Nokia D1C។

nokia-d1c-antutu-e1475894402837

AnTuTu benchmark បានរាយលក្ខណៈ សម្បត្តិរបស់ស្មាតហ្វូន Nokia D1C បង្ហាញច្បាស់វា វានឹងបំពាក់ដោយឈីបរបស់ក្រុមហ៊ុន Qualcomm 430 មានក្រាហ្វិក Adreno |(TM) 505, កម្រិត resolution របស់អេក្រង់គឺ 1920x1080px កាមេរ៉ាមានទំហំ 8MP (ខាងមុខ) និង 13MP (កាមេរ៉ាក្រោយ)។ ស្មាតហ្វូន Nokia ស៊េរីថ្មីគឺមាន RAM 3GBហើយមានមេម៉ូរូទំហំ 32GB។ Nokia D1C នឹងត្រូវក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ ប្រកាសចេញផ្លូវការនៅរយៈពេលប៉ុន្មានខែឆាប់ៗខាងមុខ។ Nokia នឹងសម្ពោធស្មាតហ្វូនថ្មីរបស់ខ្លួនម្ដងពីរម៉ូដែល ដែលមានលក្ខណៈសម្បត្តិផ្សេងពីគ្នា មួយជាទូរស័ព្ទធុនមធ្យម និងមួយម៉ូដែលទៀតជាទូរស័ព្ទទំនើបកំពូលរបស់ខ្លួន៕
X
5s