​Apple កំពុង​ស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​ iPhone 6s Plus ចំនួន ២គ្រឿង​ថ្មីៗ​



ខណៈ Galaxy Note 7 កំពុងមានបញ្ហាផ្ទុះឆេះ រហូតដល់ថ្នាក់ក្រុមហ៊ុន Samsung ផ្អាកចង្វាក់ផលិតកម្មផេប្លេតនេះនោះ រីឯទូរស័ព្ទ iPhone ប៉ុន្មានម៉ូដែលក៏ទើបកើតមានករណីស្រដៀងគ្នានេះដែរ។ ម៉ូដែល iPhone ដែលផ្ទុះឆេះ រួមមាន៖ iPhone 7 Plus, iPhone 7 និង iPhone 6s Plus ពីរគ្រឿងទៀត។ យោងតាមរបាយការណ៍ចេះផ្សាយថ្មីៗ ឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន Apple កំពុងស៊ើបអង្កេតករណីផ្ទុះ នៅលើ iPhone 6s Plus។ iPhone 6s Plus ដែលកើតមានករណីផ្ទុះនេះ គឺជាកម្មសិទ្ធិរបស់អតិថិជនឈ្មោះ Yvette Estrada។ គាត់បានបញ្ជាក់ថា៖ «ខ្ញុំបានឮសំឡេងដូចជាសំឡេងប្រទុស្ត បន្ទាប់មកក៏ឮផុបឡើង ហើយអេក្រង់ iPhone ក៏ឆេះតែម្ដង»។ ភ្លាមៗនោះ ស្វាមីរបស់នាងក៏គ្រវែង iPhone នោះទៅក្នុងទឹក។ គេពិនិត្យឃើញទូរស័ព្ទម្ដៅនោះពិតជាក្ដៅយ៉ាងខ្លាំង ដែលអាចដុត Apple Watch ថែមទៀតបាន។ ចំណែកករណីផ្ទុះ iPhone 6s Plus មួយទៀត គឺទៅលើទូរស័ព្ទរបស់និស្សិតម្នាក់ ដែលគេបានដាក់ទូរស័ព្ទនោះនៅក្នុងខ្មៅរបស់គេ។ សិស្សឈ្មោះ Darin Halavaty បាននិយាយថា ពេលកើតមានករណីផ្ទុះ ថ្ម iPhone 6s Plus របស់គេជិតអស់ ហើយមិនបានយកទៅដោតសាកថ្មឡើយ។ ដូច្នេះ ពេលនេះ ក្រុមហ៊ុន Apple កំពុងដុតដៃដុតជើងធ្វើការស៊ើបអង្កេតករណីផ្ទុះ iPhone 6s Plus ទាំងពីរនេះ ថាតើបណ្ដាលមកពីកំហុសអ្នកប្រើ ឬមួយក៏ជាបញ្ហាបង្កឡើងក្នុងចង្វាក់ផលិតកម្ម iPhone ស្រដៀងនឹងករណី Note 7 ផ្ទុះនោះ៕
X
5s