​របាយការណ៍៖ Samsung ​នឹង​ឈប់​ប្រើ​ឈ្មោះ Galaxy Note ត​ទៀត​ហើយ!​



ផ្អែកតាមរបាយការណ៍ពីវែបសាយរុស្សី Hi Tech Mail ថ្មីៗនេះបានអះអាងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ នឹងពិចារណាលែងប្រើឈ្មោះ “Note” នៅលើផេប្លេតរបស់ខ្លួនតទៀតហើយ ដោយសារទូរស័ព្ទនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើ ដោយការផ្ទុះឆេះ។

main

ជារឿងសោកស្ដាយ និងក្រពុលមុខសម្រាប់ក្រុមហ៊ុន Samsung ដែល Galaxy Note ថ្មី ផលិតក្នុងឆ្នាំ២០១៦ នេះ បានកើតបញ្ហាផ្ទុះមិនចេះចប់មិនចេះហើយ រហូតត្រូវបង្ខំចិត្តឈប់លក់ និងឈប់ផលិតតទៅទៀតនោះ។ តាមប្រភពកៀកជិតនឹងក្រុមហ៊ុន Samsung ឱ្យដឹងថា មានការស្ទង់មតិប្រមាណ ៥០% នៃអ្នកនៅក្នុងក្រុមហ៊ុន Samsung ផ្ទាល់ រួមទាំងប្រជាជនកូរ៉េខាងត្បូង សំដែងអារម្មណ៍អវិជ្ជមានចំពោះឈ្មោះ “Note”។ note_7_1476336345587 កន្លងមក ស្មាតហ្វូនកូនកាត់ថេប្លេតត្រកូល Note គឺពិតជាមានន័យ និងសំខាន់សម្រាប់ក្រុមហ៊ុនកូរ៉េនេះខ្លាំងណាស់ ដោយក្រុមហ៊ុនតែងតែស្រាវជ្រាវបច្ចេកវិទ្យា និងលក្ខណៈពិសេសថ្មីៗនេះ បំពាក់លើ Note ពីមួយជំនាន់ទៅមួយជំនាន់។ វាគឺជាផេប្លេត អេក្រង់ធំទូលាយ អមមកជាមួយប៊ិចងាយស្រួលប្រើប្រាស់។ រង់ចាំមើលទាំងអស់គ្នា ប្រសិនបើ Samsung ពិតជាបោះបង់ការប្រើឈ្មោះ Galaxy Note មែន តើនឹងប្រើឈ្មោះអ្វីជំនួស?
X
5s