យក Galaxy Note 7 ឡើង​ជិះ​យន្តហោះ ឥឡូវ​នេះ​ស្មើ​នឹង​ជាប់​បទឧក្រិដ្ឋ​សហព័ន្ធ ស្រាល​​អស់​ប្រាក់ ១៨ម៉ឺន​ដុល្លារ បើ​ធ្ងន់​ជាប់​គុក ១០ឆ្នាំ!​



នៅសប្ដាហ៍មុន រដ្ឋបាលសហព័ន្ធអាកាសចរណ៍ (FAA) បានដាក់បម្រាមជាផ្លូវការ មិនឱ្យអ្នកដំណើរនាំយក Galaxy Note 7 ឡើងជិះយន្តហោះនោះទេ ព្រោះដើម្បីសុវត្ថិភាពអ្នកដំណើរទាំងអស់គ្នា បន្ទាប់ពីមានរបាយការណ៍ផ្ទុះឆេះស្មាតហ្វូនកូនកាត់ថេប្លេតនេះ។ ចំណែកពេលនេះ បម្រាមបានក្លាយទៅជាច្បាប់ថ្មី ដែលស្មើនឹងបទឧក្រិដ្ឋសហព័ន្ធ ប្រសិនហ៊ានល្មើស នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ។ ថ្មីៗនេះអាជ្ញាធរបានដាក់បញ្ចូល ការរឹតបន្តឹង / ការហាមឃាត់នេះ ទៅជាបទល្មើសសហព័ន្ធនៅលើទឹកដីអាមេរិក។ នេះមន្ត្រីរដ្ឋបាលអាកាសចរណ៍នឹងឆែកឆេរមើលឥវ៉ាន់ ឬកន្ត្រកឥវ៉ាន់របស់អ្នកដំណើរ ហើយប្រសិនរកឃើញ នោះនឹងតម្រូវឱ្យបិទ (power down) ជាប្រញាប់ដាច់ខាត ហើយប្រគល់វាទៅឱ្យបុគ្គលិកដើម្បីរក្សាវានៅកន្លែងមានសុវត្ថិភាព។ ប៉ុន្តែ ប្រសិនអ្នកដំណើរណានៅតែល្មើសនឹងបទបញ្ជា ដោយហ៊ានយក Galaxy Note 7 ឡើងដល់យន្តហោះ នោះត្រូវផាកពិន័យទឹកប្រាក់ ១៧៩ ៩៣៣ដុល្លារអាមេរិក។ ពួកគេថែមទាំងអាចត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធដោយត្រូវជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ថែមពីលើប្រាក់ពិន័យក៏ថាបាន ប្រសិនរកឃើញថា ជាចេតនានោះ៕
X
5s