​មាន​ឧបករណ៍​តូច​ច្រឡឹង​នេះ​ហើយ ​iPhone 7 ​របស់​អ្នក នឹង​អាច​ដោត​កាស ​ព្រមទាំង​សាក​ថ្ម​ក្នុង​ពេល​តែ​មួយ​បាន (Video)​



ម្ចាស់ iPhone 7 ប្រហែលនៅតែត្រូវការរន្ធកាស ៣,៥ម៉ីល្លីម៉ែត្រនៅឡើយ ព្រោះ iPhone ជំនាន់មុនៗ បានបែងចែករន្ធកាស និងរន្ធសាកថ្មដាច់ដោយឡែកពីគ្នា ដូច្នេះអ្នកប្រើងាយស្រួល ស្ដាប់កាសបណ្ដើរ និងសាកថ្មបណ្ដើរ។ ផ្ទុយគ្នានឹង iPhone 7 ដែលមិនអាចធ្វើកិច្ចការក្នុងពេលតែមួយបានឡើយ ព្រោះរន្ធកាស និងរន្ធសាកថ្ម គឺនៅរន្ធតែមួយ។ ដូច្នេះលោកអ្នកនឹងមានភាពងាយស្រួល ដោយប្រើឧបករណ៍ Auxillite សម្រាប់បំបែក រន្ធ Lightning ទៅជារន្ធកាស និងរន្ធសាកថ្ម។ https://youtu.be/LTHADTTPAYM ឧបករណ៍ Auxillite នឹងទទួលការពេញនិយមនៅលើទីផ្សារ សម្រាប់ម្ចាស់ iPhone 7 មានភាពងាយស្រួលអាចដោតកាស និងដោតសាកថ្មក្នុងពេលតែមួយបាន។ Auxillite ត្រូវបានឌីហ្សាញផ្ដល់ភាពងាយស្រួលធ្វើកិច្ចការពីរក្នុងពេលដំណាលគ្នា។ រន្ធកាសដែលបំបែកចេញពី Auxillite មានប្រភេទ 3.5mm និងរន្ធសាកថ្ម Lightning៕
X
5s