ស្ងាត់ៗ Qualcomm ​បញ្ចេញ​ឈីប​ថ្មី​សមត្ថភាព​ខ្ពស់​ Snapdragon X50 5G Modem ​ជំរុញ​ល្បឿន Download ​ដល់ 5Gbps​



ក្រុមហ៊ុន Qualcomm ដែលមានជំនាញខាងផលិតបន្ទះឈីបសម្រាប់បំពាក់លើទូរស័ព្ទ ថ្មីៗនេះ បានប្រកាសចេញនូវឈីបម៉ូឌឹម 5G ដំបូងរបស់ខ្លួនដែលមានឈ្មោះ Snapdragon X50 ផ្ដល់ល្បឿនទាញយក (download) រហូតដល់ 5Gbps។ យើងអាចរំពឹងថា ទូរស័ព្ទបំពាក់ឈីប 5G modem នេះនឹងបង្ហាញខ្លួនចាប់ពីឆ្នាំ២០១៨ ខាងមុខ ដែលនឹងផ្ដល់ផ្លូវអ៊ីនធឺណិតរត់កាត់ក្នុងល្បឿនដ៏លឿន។ ថ្ងៃនេះ ក្រុមហ៊ុន Qualcomm ដែលមានស្នាក់ការនៅអាមេរិក បានប្រកាសចេញឈីប Snapdragon X50 5G modem ថ្មីដំបូងរបស់ខ្លួន ដែលនាំឱ្យ Qualcomm គឺជាក្រុមហ៊ុនដំបូងដែលបានប្រកាស 5G modem chipset មុនគេ។ ឈីបថ្មីនេះ ត្រូវបានផលិតដើម្បីគាំទ្រដល់ ក្រុមហ៊ុនផលិតឧបករណ៍ដើម (OEMs) ដើម្បីយកទៅបំពាក់នៅលើទូរស័ព្ទស៊េរីថ្មីៗរបស់ខ្លួន ផ្ដល់សមត្ថភាពទាញយក (download) ក្នុងល្បឿនដ៏លឿន ៥ជីហ្គាប៊ីតក្នុងមួយវិនាទី (5Gbps)។ សូមបញ្ជាក់ថា ល្បឿនអ៊ីនធឺណិតអាចរត់បានពេញលេញ អស់សមត្ថភាពបានលុះត្រាតែ ក្រុមផ្គត់ផ្គង់សេវាទូរស័ព្ទ ផ្ដល់ល្បឿនអ៊ីនធឺណិតកម្រិត 5G ដូចគ្នា។ Snapdragon X50 5G modem នឹងគាំទ្រ mmWave spectrum ក្នុង 28GHz band។ វានឹងប្រើបច្ចេកវិទ្យា MIMO antenna technology។ ជាមួយ 800MHz bandwidth ឈីប Snapdragon X50 5G modem ត្រូវបានឌីហ្សាញដើម្បីគាំទ្រដល់ល្បឿន download រហូតដល់ 5gigabits per second (5Gbps)៕
X
5s