ឮ​គេ​ថា iPhone 7 ទំហំ 32GB​ពេល​ប្រើ​មុខងារ (Features) ផ្សេងៗ ​ដូច​ជា​ដើរ​យឺត​ជាង iPhone 7 ទំហំ 128GB! (Video)​



ទូរស័ព្ទទំនើប iPhone 7 និង 7 Plus ត្រូវបានសម្ពោធចេញជាមួយជម្រើសមេម៉ូរី ៣ផ្សេងគ្នាគឺ 32GB / 128GB និង 256GB ដែលអតិថិជនអាចជ្រើសរើសបានតាមតម្រូវការប្រើប្រាស់។ យ៉ាងណា បើតាមការអះអាងរបស់បុរសម្នាក់នៅក្នុងវីដេអូខាងក្រោមបាន អះអាងថា ម៉ូដែល iPhone 7 ដែលមានមេម៉ូរីធំគឺ 128GB និង 256GB ដំណើរការលឿនជាងម៉ូដែល iPhone 7 ទំហំ 32GB។ តើមកពីមូលហេតុអ្វី? សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/qW2-TIbcTIg យោងតាមវីដេអូមួយបង្ហោះចេញពីប៉ុស្តិ៍ Youtube ដែលមានឈ្មោះ Unbox Therapy គេឃើញមានបុរសម្នាក់ កំពុងធ្វើបទបង្ហាញ iPhone 7 ទំហំ 32GB ជាមួយការអះអាងថា វាមានល្បឿនយឺតជាងម៉ូដែលដែលមានទំហំមេម៉ូរីផ្សេង (128GB/ 256GB)។ ការធ្វើតេស្តគឺទៅលើការបញ្ជូន (transfer) វីដេអូដូចគ្នា ទៅកាន់ម៉ូដែល iPhone 7 ទាំងពីរ ហើយសង្កេតឃើញថា iPhone 7 ទំហំ 32GB បានចំណាយពេលវែងជាង ១នាទី ប្រៀបធៀបនឹងការ transfer ចូលម៉ូដែល iPhone ដែលមានមេម៉ូរីទំហំធំជាង៕ ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ? តើមានបានចាប់អារម្មណ៍អត់ណឹង?
X
5s