ក្រុមហ៊ុន Kodak ​ស្ងាត់ៗ បញ្ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី Kodak Ektra ខ្លាំង​កាមេរ៉ា​​ មុខ13MP / ក្រោយ 21MP តម្លៃ $550​



Kodak ដែលជាក្រុមហ៊ុនមានឯកទេសលើផលិតផលរូបភាព ថ្មីៗនេះ បានសម្ពោធចេញស្មាតហ្វូនស៊េរីថ្មីជាផ្លូវការម៉ូដែល Kodak Ektra អមជាមួយលក្ខណៈពិសេសៗ ក្នុងនោះបានផ្ដោតលើសមត្ថភាពកាមេរ៉ាដែលវាមានទំហំដល់ទៅ 21MP កម្រិត F2.0, PDAF, OIS និង Dual LED Flash។

kodak-ektra-4

ស្មាតហ្វូនដែលជាសមិទ្ធផលកម្ររបស់ Kodak Ektra នេះបានបំពាក់ដោយឈីបអង្គប្រតិបត្តិ Helio 2.3GHz 10 Core មាន RAM ទំហំ 3GB និងមានមេម៉ូរីទំហំ 32GB ហើយអាចបន្ថែមកាត microSD បាន។ ខាងក្រោមនេះគឺជាលក្ខណៈ សម្បត្តិលំអិតរបស់ Kodak Ektra៖

kodak-ektra-5

-ប្រព័ន្ធ Android 6.0 (Marshmallow) -កាមេរ៉ាទំហំ 21MP fast focus camera sensor ជាមួយ F2.0, PDAF, OIS, Dual LED Flash -កាមេរ៉ាមុខទំហំ 13MP phase detection auto focus និងមានកម្រិត F2.2 PDAF -អង្គប្រតិបត្តិ Helio X20 2.3GHz Decacore processor -RAM 3GB -មេម៉ូរី 32GB អាចបន្ថែម microSD បាន -មុខងារ Advanced Manual Mode – សម្រាប់កែកុនលើ Exposure, ISO, Focal Length (Manual/Auto), White Balance, Shutter Speed, Aperture (fixed f2.0 main camera) -Familiar scene selection dial experience - រួមទាំងមុខងារ Smart Auto, Portrait, Manual, Sports, Bokeh, Night-time, HDR, Panorama, Macro, Landscape, Film / Video

kodak-ektra-2

kodak-ektra-1

-មានកម្មវិធី printing app គុណភាពខ្ពស់ -មានកម្មវិធី Super 8 Video Recorder -រួមបញ្ចូលមុខងារ social media sharing -កម្រិតថ្ម 3000mAh, ជាមួយ USB 3.0 Type C មុខងារសាកថ្មឆាប់ពេញ fast charger ស្មាតហ្វូន Kodak នឹងមានលក់នៅលើទីផ្សារអង់គ្លេសចាប់ពីខែធ្នូចុងឆ្នាំ២០១៦ នេះក្នុងតម្លៃលក់រាយប្រហែល ៥៥០ដុល្លារអាមេរិក៕  
X
5s