Samsung ​ត្បិត​រាសី​ធ្លាក់​ចុះ​ដោយសារ Note 7 ​តែ ចំណែក​ទីផ្សារ​នៅ​តែ​ខ្លាំង​នៅ​ឥណ្ឌា គឺ​លក់​ដាច់​ជាង​មុន​សម្រាប់ Q4​



សាខាក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសឥណ្ឌាត្រូវគេបង្ហើបឱ្យដឹងថា ក្រុមហ៊ុនមានទំនុកចិត្តខ្លាំង ដោយមិនខ្លាចនឹងការបរាជ័យ Galaxy Note 7 នោះទេ។ ពោល ការបាត់ស្រមោលរបស់ Note 7 ពីទីផ្សារ នឹងមិនចោទជាបញ្ហាអ្វីដល់តួលេខលក់ស្មាតហ្វូនរបស់ខ្លួនប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ នោះឡើយ។ ការពិត ក្រុមហ៊ុនបានឱ្យដឹងអំពីលទ្ធផលលក់ស្មាតហ្វូនដ៏គួរឱ្យសប្បាយរីករាយ ដូចការរំពឹងទុក ហើយក្រុមហ៊ុនក៏ត្រូវគេរំពឹងទៀតថា នឹងមានចំណែកទីផ្សារស្មាតហ្វូនកើនឡើងថែមទៀត។ អនុប្រធានអាជីវកម្មទូរស័ព្ទរបស់ ក្រុមហ៊ុន Samsung ប្រចាំនៅឥណ្ឌាលោក Manu Sharma បានលើកឡើងថា៖ «យើងបានជំរុញអតិថិជនឱ្យប្រើ Galaxy S7 និង S7 Edge ជំនួស Note 7 វិញនៅប្រទេសឥណ្ឌា»។ «ដោយប្រកាន់គោលការណ៍ស្មោះត្រង់លក់ជូនអតិថិជននូវផលិតផលមានគុណភាព ទើបឥឡូវនេះ ការលក់ S7 និង S7 edge មានសន្ទុះឡើង។ យើងមានទំនុកចិត្ត អាចធ្វើឱ្យចំណែកទីផ្សារ និតួលេខលក់ស្មាតហ្វូនរបស់យើងកើនឡើងសម្រាប់ត្រីមាសនេះ »។ សូមបញ្ជាក់ថា ការលក់ស្មាតហ្វូន Galaxy S7 និង S7 Edge នៅលើទីផ្សារឥណ្ឌាមានការកើនឡើងទ្វេឡើងចាប់តាំងពី Samsung ដក Galaxy Note 7 ចេញពីទីផ្សារ។ ក្រៅពីនេះ Sharma ថែមទាំងបាន លើកឡើងថា ក្រុមហ៊ុននឹងលក់តែស្មាតហ្វូន 4G ប៉ុណ្ណោះនៅលើទីផ្សារឥណ្ឌាចាប់ពីពេលនេះតទៅ៕
X
5s