Galaxy S8 ​នឹង​មាន​កាមេរ៉ា​ភ្លោះ (dual-camera) ​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) ដូច Note 7 ដែរ​



ក្រុមហ៊ុន Samsung បានប្រកាសឱ្យដឹងពេលថ្មីៗនេះថា ក្រុមហ៊ុននឹងទូទាត់ប្រាក់សំណងដល់ដៃគូផ្គត់ផ្គង់គ្រឿង (ផ្នែក) នៅលើ Galaxy Note 7 ទាំងឡាយដែលប៉ះពាល់ដល់កិច្ចព្រមព្រៀងសហការគ្នា ដោយសារចង្វាក់ផលិតកម្ម Note 7 ត្រូវបានបិទចោលនោះ។ ប្រភពព័ត៌មានរបស់កូរ៉េបានរាយការណ៍ថា មានផ្នែក (គ្រឿង) សំខាន់ខ្លះ នឹងត្រូវបន្តយកទៅបំពាក់នៅលើ Galaxy S8 គឺ កាមេរ៉ាភ្លោះ (dual camera) និងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក (iris scanner)។ ការជ្រើសរើស Dual camera នឹងបង្កើនប្រាក់ចំណូលដល់ដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមទាំងក្រុមហ៊ុន Samsung Electro-Mechanics ដែលផ្គត់ផ្គង់ទៅលើកាមេរ៉ា Sekonic ផ្គត់ផ្គង់ Lens សម្រាប់កាមេរ៉ាស្មាតហ្វូន និង Kolen ផ្គត់ផ្គង់ lens សម្រាប់ iris scanner។ Pantron និង MCNEX ធ្លាប់បានផលិត iris scanner សម្រាប់ Note 7 ហើយពេលនេះ ក្រុមហ៊ុនទាំងពីរនឹងផលិតសម្រាប់ Galaxy S8។ ថ្វីត្បិតខណៈពេលនេះ មិនទាន់មានការអះអាងពីក្រុមហ៊ុន Samsung ក៏ពិតមែន ប៉ុន្តែរបាយការណ៍ខាងលើគេធ្លាយចេញពីក្រុមហ៊ុនមួយដែលជាដៃគូផ្គត់ផ្គង់របស់ Samsung ផ្ទាល់។ ប្រភពដដែលបង្ហើបថា Samsung នឹងធ្វើការឌីហ្សាញថ្មីលើកាមេរ៉ា Galaxy S8។ មិនតែប៉ុណ្ណោះ S8 នឹងត្រូវបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែករឹតតែមានគុណភាពល្អជាងមុន៕
X
5s