Mi Note 2 របស់ Xiaomi នឹងភ្ជាប់អេក្រង់កោងដូច Note 7 របស់ Samsung រីឯតម្លៃក្បែរ ៦០០$
នៅលើពិភពលោក ប្រសិនគ្មានវត្តមាន Galaxy Note 7 ទេ ដូច្នេះ Note 2 របស់ Xiaomi អាចជាស្មាតហ្វូនកូនកាត់ថេប្លេតជាគោលដៅដែលអតិថិជនចង់បាន។ Xiaomi Mi Note 2 កំពុងមានព័ត៌មានក្ដៅៗមកថា នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
បន្ទាប់ពីលេចចចាមអារ៉ាមថា Mi Note 2 អាចមានអេក្រង់កោងបញ្ឆិតដូច Galaxy Note 7 ចំណែកពេលនេះ គេរំពឹងថា ផេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុនចិននេះ នឹងមានតម្លៃប្រហែល ៥៩០ដុល្លារអាមេរិក ធូរថ្លៃជាង Galaxy Note 7 និង Galaxy S7 edge របស់ Samsung។
៤០០០យ៉ន់ ឬប្រហែល ៥៩០ដុល្លារ ពុំជាតម្លៃថ្លៃពិបាកទទួលយកនោះឡើយ សម្រាប់ផេប្លេតទំនើបអេក្រង់កោង (dual-curved) ទំហំ ៥,៧អ៊ីញ បំពាក់ដោយឈីប Snapdragon 821 និងបើប្រៀបធៀបនឹងតម្លៃធ្លាប់មានចចាមអារ៉ាមមុនលើកឡើងរហូតដល់ ៥៧០០យ៉ន់ ឬស្មើនឹង ៨៤៥ដុល្លារនោះ។
គេរំពឹងថា Mi Note 2 ដែលជាកំពូលស្មាតហ្វូនកូនកាត់ថេប្លេតរបស់ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi នេះ នឹងត្រូវសម្ពោធផ្លូវការនៅថ្ងៃទី២៥ ខែតុលាស្អែកនេះតែម្ដង៕