ចំណែកទីផ្សារ Smartwatch ដាំក្បាលចុះ ៥១,៦% នៅត្រីមាសចុងក្រោយ តែ Apple នៅតែលេខ១ Samsung លេខ៣
ក្រុមហ៊ុន Apple នៅបន្តឈានមុខដោយក្ដាប់ចំណែកទីផ្សារ Smartwatch ធំជាងគេ។ នេះដោយផ្អែកតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC។ ទោះជាយ៉ាងណា តួលេខចែកចាយលក់នាឡិកាដៃឆ្លាតវៃប្រភេទនេះ នៅលើទីផ្សារពិភពលោក សម្រាប់ត្រីមាសចុងក្រោយ (ខែ កក្កដា - កញ្ញា) គឺមានការធ្លាក់ចុះ ៥២% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ក្រុមហ៊ុន Apple អាចចែកចាយលក់នាឡិកា Smartwatch របស់ខ្លួនចំនួន ១,១លានគ្រឿងអំឡុងត្រីមាសទី៣ នេះ ដែលវាជាតួលេខធ្លាក់ចុះរហូត ៧២,% ពី ៣,៩លានគ្រឿងនៅត្រីមាសទី៣ ដូចគ្នាកាលពីឆ្នាំ២០១៥។ យ៉ាងណា Apple នៅតែក្ដាប់ចំណែកទីផ្សារបានធំជាងគេ ប្រមាណ ៤១,៣% ។
ក្រុមហ៊ុនដែលមានចំណែកទីផ្សារធំបន្ទាប់គឺ Garmin ដែលលក់ចេញនាឡិកា Smartwatch របស់ខ្លួនបានប្រមាណ ៦០០០០០គ្រឿង ស្មើនឹង ២០,៥% កើនឡើងតែបន្តិចប៉ុណ្ណោះត្រឹម ២,៣% ប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកក្រុមហ៊ុន Samsung ជាប់លេខ៣ លក់ចេញ Smartwatch បាន ៤០០០០០គ្រឿង ហើយ Lenovo Gropu និង Pebble បានលេខ៤ និងលេខ៥ បន្តបន្ទាប់ ដោយលក់បានត្រឹម ១០០០០០គ្រឿង៕