កំពូល​ស្មាតហ្វូន​ខ្លាំង​ខាង​កាមេរ៉ា​មួយ​ទៀត Vivo X9 នឹង​បង្ហាញ​ខ្លួន​ជាមួយ​កាមេរ៉ា​មុខ២ (dual front-facing) អម​ដោយ RAM 6GB​



វាពិតជារឿងគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ប្រិយមិត្តដែលនិយមស្មាតហ្វូនភ្ជាប់កាមេរ៉ាមានសមត្ថភាពខ្ពស់ អមដោយបច្ចេកវិទ្យាទំនើប មុខងារពិសេសៗ និងបំពាក់ដល់ទៅ lens ខាងក្រោយចំនួនពីរ។ ជាក់ស្ដែងដូចជាស្មាតហ្វូនស៊េរីក្រោយៗរបស់ Apple, Huawei និង Xiaomi ជាដើម ដែលមានកាមេរ៉ាក្រោយដល់ទៅ២ (dual camera)។ រីឯចចាមអារ៉ាមថ្ងៃនេះ បានលើកឡើងថា Vivo ដែលជាក្រុមហ៊ុនទូរស័ព្ទចិនមួយទៀត បានត្រៀមស្មាតហ្វូន Vivo X9 ដែលនឹងបំពាក់កាមេរ៉ាមុខចំនួន២ (dual front-facing camera)។

vivo-x9-dual-front-camera

លើសពីនេះ ប្រភពដដែលបានលើកឡើងទៀតថា កំពូលទូរស័ព្ទ Vivo X9 នឹងមាន RAM ទំហំ 6GB មិនឱ្យចាញ់ស្មាតហ្វូនស៊េរីខ្ពស់ៗដទៃនោះឡើយ ហើយក្រុមហ៊ុនអាចនឹងសម្ពោធផ្លូវការនៅខែវិច្ឆិកាក្រោយនេះតែម្ដង។ ទោះជាយ៉ាងណា វាបែរជាត្រូវគេសន្និដ្ឋានថា នឹងបំពាក់បន្ទះឈីបត្រឹម Snapdragon 653 ទៅវិញ ហើយមានមេម៉ូរី 64GB ។ បើដូច្នោះ មែនតើវាអាចប្រកួតប្រជែងជាមួយស្មាតហ្វូនកាមេរ៉ាភ្លោះដទៃបានទេ?  
X
5s