Microsoft ប្រកាស​​​​កុំព្យូទ័រ​ថ្មី Surface Book i7 ខ្លាំង ៣ចំណុច​ (​ល្បឿន អេក្រង់ និងថ្ម​កាន់​ដល់ ១៦ម៉ោង) (Video)​



ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានសម្ពោធកុំព្យូទ័រដំបូងជំនាន់ទី២ របស់ខ្លួនជាបន្ត ក្រោមសែស្រឡាយ Surface Book ដោយគ្រាន់តែបន្ថែមឈ្មោះ i7 ពីខាងក្រោយប៉ុណ្ណោះ។ កុំព្យូទ័រ Surface Book i7 ត្រូវបានបំពាក់បន្ទះឈីប Intel Core i7 ជំនាន់ចុងក្រោយ ហើយមាន RAM 8GB/16GB និងមានអង្គផ្ទុកទិន្នន័យចាប់ពី 256GB ដល់ 1TB ។ https://youtu.be/A1OsmndtIrY កុំព្យូទ័រ Surface Book ជំនាន់ទី២ ត្រូវបានសម្រិតសម្រាំងអមមកជាមួយសមត្ថភាពខ្ពស់ និងមានថ្មកាន់បានរយៈពេលយូររហូតដល់ ១៦ម៉ោង និងមានការរចនារូបរាងពិសេសគួរឱ្យសាធារណជនទាក់ទាញមិនតិចទេ។ ចំពោះក្រាហ្វិករបស់វាវិញ គឺមានសមត្ថភាពជាងមុន ២ដងប្រៀបធៀបនឹង Surface Book ជំនាន់ទី១។ អាចនិយាយបានថា ពុំមាន Laptop ណាពិសេសដូច Surface Book i7 ដោយសារវា ត្រូវបានច្របាច់បញ្ចូល ថ្មកាន់បានយូរ សមត្ថភាពខ្លាំង កម្រិតភិចហ្សែលខ្ពស់ និងមានទម្ងន់ស្រាលថែមទៀត។

untitled-10

untitled-11

Surface Book i7 មានអេក្រង់ទំហំ ១៣,៥អ៊ីញកម្រិត resolution រហូតដល់ 3000x2000px ហើយបំពាក់ដោយក្រាហ្វិក NVIDIA GeForce GTX 965M។ ចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ២៣៩៩ដុល្លារ រហូតដល់ ៣២៩៩ដុល្លារអាមេរិក ដែលត្រូវបានដាក់ឱ្យកុម្ម៉ង់ទិញចាប់ពីថ្ងៃនេះតទៅហើយ៕
X
5s