ឥឡូវនេះ មានឧបករណ៍ថ្មីទំនើបអាច ដោះស្រាយ iPhone អស់ Memory បានយ៉ាងងាយស្រួល (Video)
តម្រូវការផ្ទុកឯកសារនៅលើស្មាតហ្វូន រឹតតែមានច្រើន ពិសេសគឺប្រភេទឯកសារ រូបថត និងវីដេអូតែម្ដង ដែលវានឹងឆាប់ធ្វើឱ្យ iPhone របស់អ្នកអស់មេម៉ូរី ចោទជាបញ្ហា ដោយមិនអាចថតរូបបន្ត គឺបានត្រឹមតែឃើញសារ “Cannot Take Photos”។ ប៉ុន្តែថ្មីៗនេះ គេទើបផលិតបានឧបករណ៍ថ្មីពិសេស ដែលអាចប្រើសម្រាប់ផ្ទេរឯកសារចេញពី iPhone ទៅលើ USB Flash ធម្មតាបាន។ ឧបករណ៍ពិសេសនេះ មានឈ្មោះ Hubo។
https://ksr-video.imgix.net/projects/2645781/video-706572-h264_high.mp4
សម្រាប់ប្រិយមិត្តដែលកំពុងប្រើ iPhone ទំហំតូច ជាក់ស្ដែងត្រឹម 16GB នោះ ប្រហែលប្រឈមបញ្ហាអស់មេម៉ូរីច្រើនគ្នាណាស់ហើយ ដូច្នេះ Hubo នឹងអាចជួយដោះស្រាយលោកអ្នកបាន។ Hubo ត្រូវបានប្រកាសនៅលើគេហទំព័រ Kickstarter ស្វែងរកអ្នកគាំទ្រ និងទឹកប្រាក់ ២៥០០០០ដុល្លាររយៈពេល ៣០ថ្ងៃដើម្បីផលិតលក់លើទីផ្សារ។
Hubo ត្រូវបានផលិតឡើងផ្ដល់ភាពងាយស្រួលដល់អ្នក ក្នុងការបេកអាប់ (backup) ឯកសារមេឌា (media) ពីក្នុង iPhone របស់អ្នក ចូលទៅ Flash Drive ផ្សេងៗបាន ស្រដៀងនឹងវិធីសាស្ត្រ Apple Time Machine ដែលប្រើនៅលើកុំព្យូទ័រ Desktop ដែរ។ សូមទស្សនាវីដេអូបង្ហាញពីលក្ខណៈពិសេសរបស់ឧបករណ៍ Hubo ខាងក្រោម៖
ឧបករណ៍ Hubo ផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
-រក្សារូបថត និងវីដេអូពី iPhone របស់អ្នកចូលទៅ USB memory ឬ external HDD;
-កំណត់ឱ្យធ្វើការ backup ស្វ័យប្រវត្តិ (set-up automatic back-ups) ទៅលើរូបថត និងវីដេអូរបស់អ្នក
-ចែករំលែកមេម៉ូរីជាមួយមិត្តភ័ក្ដិជុំវិញអ្នក
-stream វីដេអូដោយឥតខ្សែពី USB memory ផ្សេងៗទៅក្នុង iPad ឬ iPhone របស់អ្នក
Hubo មានពីរម៉ូដែល ដែលមួយមានទំហំមេម៉ូរីក្នុងនោះស្រាប់ទំហំ 500GB និងមួយម៉ូដែលទៀតពុំមានមេម៉ូរី 500GB នោះទេ៕