Microsoft បង្អួត ៨ចំណុចនៅលើ Surface Book ល្មមដុត MacBook Pro របស់ Apple បាននៅលើវែបសាយផ្លូវការខ្លួន
Microsoft និង Apple នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការខិតខំរៀងខ្លួនក្នុងការអភិវឌ្ឍចេញកុំព្យូទ័រយួរដៃសមត្ថភាពខ្ពស់ បំពេញតម្រូវការទីផ្សារ។ ជាក់ស្ដែងថ្មីៗ នេះទាំង Microsoft និង Apple សុទ្ធតែបានសម្ពោធ Laptop ស៊េរីថ្មី រៀងៗខ្លួន ដែល Microsoft មាន Suface Book i7 រីឯ Apple មាន MacBook Pro ស៊េរីថ្មី។ វាជារឿងគួរចាប់អារម្មណ៍មួយដែរ ដែល Microsoft បានចំអកដល់ MacBook Pro របស់ដៃគូ ដោយការប្រៀបធៀបលក្ខណៈសម្បត្តិ ៨ចំណុចមាននៅលើ Suface Book ប៉ុន្តែកុំព្យូទ័រ Apple ស៊េរីថ្មីពុំមាន។
Surface Book i7
ការប្រើរបារមុខងារ Touch Bar ជំនួស Function Key
សង្កេតឃើញក្នុងចំណោមលក្ខណៈសម្បត្តិ ៨ចំណុចនោះ មាន ២ចំណុចខាងលើ ត្រូវបានក្រុមហ៊ុនលើកឡើងពី លក្ខណៈពិសេស ដោះដាច់ចេញរវាងក្ដារចុច (keyboard) ពីអេក្រង់ touchscreen ខណៈដែល Apple មិនអាចធ្វើបាន ហើយគ្មានអេក្រង់ touchscreen ដូច និងមានបំពាក់ក្រាហ្វិក NVIDIA ខណៈ ដែលម៉ូដែល MacBook Pro របស់ Apple គ្មាន។