Asus ដាក់លក់នាឡិកាដៃទំនើប ZenWatch 3 លើអនឡាញតម្លៃ $229 អមដោយបច្ចេកវិទ្យា HyperCharge សាកថ្មចូលលឿន
នៅដើមឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Asus បានណែនាំចេញនាឡិកាឆ្លាតវៃម៉ូដែល ZenWatch 3 ដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android Wear។ ចំណែករបាយការណ៍ថ្ងៃនេះ ឱ្យដឹងថា ក្រុមហ៊ុនត្រៀមខ្លួនដាក់លក់នាឡិកា Smartwatch ស៊េរីថ្មីរបស់ខ្លួន ដោយនឹងបញ្ចេញលក់នៅលើអនឡាញជាមុន ក្នុងតម្លៃ ២២៩ដុល្លារ។
https://youtu.be/xXCfbMMka5M
នាឡិកា ZenWatch 3 នឹងមានលក់នៅលើទីផ្សារអាមេរិក នៅលើគេហទំព័រផ្លូវការរបស់ ក្នុងតម្លៃ ២២៩ដុល្លារអាមេរិក ហើយក្រុមហ៊ុននឹងដឹកជញ្ជូនដល់ទីតាំងនៅរយៈពេល ២ ឬ ៣ថ្ងៃបន្ទាប់ពីកុម្ម៉ង់ទិញតាមអនឡាញ។ នៅពេលនេះ ក្រុមហ៊ុនដាក់លក់តែម៉ូដែលនាឡិកាដែលមានខ្សែស្បែកពណ៌ត្នោតប៉ុណ្ណោះ ប៉ុន្តែគេអាចទន្ទឹងរង់ចាំមានម៉ូដែលផ្សេងៗទៀត នឹងមានលក់ក្នុងពេលឆាប់ៗខាងមុខ។
នាឡិកា Smartwatch ស៊េរីថ្មីនេះ បានភ្ជាប់មកជាមួយបច្ចេកវិទ្យា HyperCharge ដែលអាចសាកថ្មនាឡិកាឡើងដល់ ៦០% ដោយប្រើពេលត្រឹមតែ ១៥នាទី។ ZenWatch 3 មានអេក្រង់ទំហំ ១,៣៩អ៊ីញបំពាក់ឈីប Snapdragon Wear 2100, RAM ទំហំ 512MB, មេម៉ូរី 4GB ហើយបំពាក់ប្រព័ន្ធប្រតិបត្តិការ Android Wear 2.0។ ថ្មរបស់ ZenWatch 3 មានកម្រិតថាមពល 341mAh ហើយមិនត្រូវការសាកថ្មញឹកញាប់នោះឡើយ៕