ចិន​កំពុង​ផលិត​រថភ្លើង​​រត់​មិន​ប៉ះ​ដី គឺ​អាច​អណ្ដែត​ ដោយ​ប្រើ​ទ្រឹស្ដី​ម៉ាញេទិច​ ក្នុង​ល្បឿន ៦០០គ.ម/ម៉ោង​



China Railway Rolling Stock Corporation (CRRC) ដែលជាក្រុមហ៊ុនផលិតរថភ្លើងធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនធំៗលើពិភពលោក ថ្មីៗនេះ បានប្រកាសឱ្យដឹងជាសាធារណៈថា ខ្លួនបានចាប់ផ្ដើមដំណើរការគម្រោងផលិតរថភ្លើងទំនើបអស្ចារ្យ ប្រភេទថ្មីដែលប្រើបច្ចេកវិទ្យាម៉ាញេទិច ធ្វើឱ្យរថភ្លើងអាចអណ្ដែតក្នុងខ្យល់ និងមានល្បឿន ៦០០គីឡូម៉ែត្រ/ម៉ោង។ https://youtu.be/USmxHC9C8Iw ស្ដាប់ទៅវាហាក់ដូចជាអស្ចារ្យ ដោយរថភ្លើងប្រភេទនេះ កម្រឃើញមានណាស់នៅលើពិភពលោក ប៉ុន្តែក្រុមហ៊ុន Shanghai Maglev Train បានដើរមុនមួយជំហានរួចទៅហើយ។ រថភ្លើងប្រភេទថ្មីនេះ គឺប្រើវិធីសាស្ត្រ magnetic levitation ដើម្បីចល័តរថភ្លើងដោយមិនត្រូវការប៉ះផ្ទាល់ទៅនឹងខ្សែដែកនោះឡើយ។ រថភ្លើងថ្មីរបស់ក្រុមហ៊ុនចិន CRRC នឹងមានល្បឿន ៣៧៣ម៉ាយល៍/ម៉ោង ឬប្រហែល ៦០០គីឡូម៉ែត្រ/ម៉ោង លឿនជាងរថភ្លើងជាច្រើនក្នុងពេលបច្ចុប្បន្ន។ https://youtu.be/PTo-krTSZBA យោងតាមរបាយការណ៍ពីគេហទំព័រ smartrailworld ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរឱ្យដឹងថា ក្រុមហ៊ុនផលិតរថភ្លើងខ្នាតយក្សរបស់ចិន CRRC ពេលនេះ បានចាប់ផ្ដើមផលិត និងធ្វើតេស្តសាកល្បងរថភ្លើងប្រភេទនេះជាបណ្ដើរៗហើយ។ ក្រុមហ៊ុន CRRC ថែមទាំងពង្រីកគម្រោងរបស់ខ្លួនក្នុងការដាក់ឱ្យប្រើរថភ្លើងទំនើបនេះ ទៅកាន់ទីផ្សារអង់គ្លេស អូស្ត្រាលី អាស៊ីអាគ្នេយ៍ អ៊ីរ៉ង់ ម៉ិកស៊ីកូ ទួរគី ថៃ ឥណ្ឌូណេស៊ី និងរុស្ស៊ីផងដែរ នៅពេលខាងមុខ៕
X
5s