Apple ​ចាប់​លក់​ទូរស័ព្ទ iPhone 6S / 6S Plus ជជុះ​​លើ​​ទីផ្សារ​អាមេរិកប៉ុន្តែ​មិន​ទាន់​ច្បាស់​ នឹង​មាន iPhone 7 ឬ​អត់​



Apple កន្លងទៅបានដាក់លក់ iPad និងកុំព្យូទ័រ Macs មួយទឹក ពោលជាផលិតផលជួសជុលឡើងវិញ ប៉ុន្តែធានាគុណភាពប្រើប្រាស់បាន ចំណែកពេលនេះ ក្រុមហ៊ុនថែមទាំងបន្តកម្មវិធីលក់ផលិតផលជជុះនេះ ជាមួយទូរស័ព្ទ iPhone ផងដែរ។ ក្រុមហ៊ុន Apple ថ្មីៗនេះទើបបានដាក់លក់ទូរស័ព្ទ iPhone ដែលជួសជុលឡើងវិញ (refurbished) នៅតាមបណ្ដាហាងរបស់ខ្លួននៅលើទីផ្សារអាមេរិក។ តម្លៃ iPhone មួយទឹក នឹងធូរថ្លៃជាងរបស់ថ្មី ប្រមាណ ១៥% ឬប្រហែល ១១០ដុល្លារអាមេរិក។ ឧទាហរណ៍ iPhone 6S ទំហំ 64GB ពណ៌ Rose Gold គឺមានដាក់លក់តម្លៃ ៥៨៩ដុល្លារ ដែលចំណេញបាន ១១០ដុល្លារ ប្រៀបធៀបនឹងតម្លៃថ្មី។ ក្រុមហ៊ុន Apple ទំនងជា បង្កើតកម្មវិធីលក់ទូរស័ព្ទជជុះនេះ តែទៅលើម៉ូដែល iPhone 6s និង iPhone 6s Plus ប៉ុណ្ណោះសម្រាប់ខណៈពេលនេះ។ គេមិនទាន់ច្បាស់ថា តើ Apple នឹងដាក់លក់ iPhone 7 មួយទឹកទៀត នៅពេលខាងមុខ ឬយ៉ាងណាឡើយ៕
X
5s