​បច្ចេកវិទ្យា Siri ​នៅ​លើ iPhone អាច​ឱ្យ​អ្នក ផ្ញើ​ប្រាក់​ឱ្យ​គ្នា​តាម PayPal ​ដោយគ្រាន់​តែ​​ប្រើ​​សំឡេងបញ្ជា​ (Video)​



ដំណឹងល្អសម្រាប់អ្នកប្រើ iPhone និង iPad ទាំងឡាយ ដែលចង់ផ្ញើប្រាក់ឱ្យគ្នាតាមសេវាកម្ម PayPal។ អរគុណដល់បច្ចុប្បន្នភាពថ្មីនៃកម្មវិធី ដែលណែនាំឱ្យមានការគាំទ្រមុខងារ Sirir ដោយ អ្នកប្រើ iOS 10 ចាប់ពីពេលនេះ នឹងអាចផ្ញើ និងទទួលសាច់ប្រាក់ពីការបញ្ជាដោយប្រើសំឡេងយ៉ាងងាយស្រួល និងរហ័ស។ ដោយប្រើឈ្មោះរបស់មនុស្ស ពីសៀវភៅអាសយដ្ឋានទំនាក់ទំនង (contact address book) នោះ អ្នកកាន់គណនី PayPal ពេលនេះ អាចប្រើពាក្យបញ្ជាសម្រាប់ចុះទិដ្ឋាការបាន ដោយគ្រាន់តែនិយាយ “Hey Siri, send Bill $50 using PayPal” ហើយនិងឃ្លា “Request $20 from Dad with PayPal” ។ នោះ Siri នឹងសួររកការបញ្ជាក់ (confirm) នៃការស្នើរបស់អ្នក មុនពេលដំណើរការ។ https://youtu.be/GIbSyVUOJ6g ចំពោះការចូលបើកកម្មវិធី PayPal អ្នកគ្រាន់តែនិយាយ “PayPal” នោះ Siri នឹងស្គាល់ ព្រមទាំងបើកកម្មវិធីឡើង នេះមានន័យថា អ្នកមិនចាំបាច់និយាយលំអិតពេកក៏បានដែរ។ និយាយឃ្លា “PayPal Rob $10” នឹងដំណើរការដូចគ្នាទៅនឹងការស្នើសុំដែរ។ សូមបញ្ជាក់ថា អ្នកក៏អាចបើកដំណើរការមុខងារ Siri បានខណៈពេល iPhone/iPad នៅក្នុងទម្រង់ចាក់សោ (lock screen) ផងដែរ ដូច្នេះមានន័យថា ដំណើរការស្នើលើសេវាកម្ម PapPal ក៏អាចធ្វើទៅបានដូចគ្នា ទាំងការទទួល និងផ្ញើប្រាក់។ បើតាមការបញ្ជាក់ពីគេហទំព័រ TheVerge ថា Siri អាចត្រូវបានប្រើសម្រាប់ផ្ទេរប្រាក់នៅក្នុងកម្មវិធី (app) ផ្សេងៗផងដែរ ក្រៅពី PayPal មានដូចជា Square Cash និង UK bank Monzo ជាដើម។ ការច្របាច់បញ្ចូលលក្ខណៈពិសេសជាមួយ Siri នេះ នឹងត្រូវដាក់ឱ្យប្រើនៅតាមបណ្ដាប្រទេសប្រមាណ ៣០ ផ្សេងគ្នា ព្រមទាំងភាសាខុសគ្នា នៅពេលខាងមុខ៕
X
5s