ស្ងាត់ៗ HTC ​បញ្ចេញ​​ទូរស័ព្ទ​ទំនើប​​ HTC Bolt ជា​ស្មាតហ្វូន​ Android ​​ស្រោប​ដោយ​អាលុយម៉ីញ៉ូម​​ មិន​ចូល​​ទឹក​ដំបូង​



បន្ទាប់ពីលេចរូបអស់មួយរយៈពេល នូវស្មាតហ្វូនឈ្មោះថ្មី Bolt របស់ HTC ពេលនេះ ត្រូវបានក្រុមហ៊ុនទូរស័ព្ទនេះ សម្ពោធចេញជាផ្លូវការហើយ។ HTC Bolt មានលក្ខណៈសម្បត្តិខ្ពស់ មិនចាញ់ស្មាតហ្វូនទំនើបៗនាពេលបច្ចុប្បន្នឡើយ។ ចំណុចលេចធ្លោមាននៅលើ HTC Bolt រួមមាន អេក្រង់ ៥,៥អ៊ីញកម្រិត Quad HD resolution (2560x1440)px មានស្កេនក្រយៅដៃ Fingerprint, RAM 3GB និងដំណើរការដោយ Android 7.0 Nougat។

thousands-of-cambodian-migrant-workers-flee-thailand-1402846198

ស្មាតហ្វូនស៊េរីថ្មីរបស់ HTC នេះ បំពាក់ដោយបន្ទះឈីបសមត្ថភាពខ្ពស់ Qualcomm Snapdragon 810, មានមេម៉ូរីម៉ាស៊ីនទំហំ 32GB និងអាចបន្ថែម microSD ដល់ 2TB។ នៅផ្នែកខាងក្រោយ នៃ Bolt បានភ្ជាប់ដោយកាមេរ៉ាទំហំ 16MP ជាមួយកម្រិត f/2.0 aperture និង OIS ហើយផ្នែកខាងមុខទំហំ 8MP កម្រិត f/2.4 aperture។ https://youtu.be/JAONwmSzruI ចំពោះលក្ខណៈសម្បត្តិផ្សេងៗទៀតរួមមាន៖ មុខងារ NFC, 4G LTE, WiFi និង Bluetooth ហើយស្មាតហ្វូន HTC Bolt នេះនឹងមានលក់លើទីផ្សារក្នុងតម្លៃប្រហែល ៦០០ដុល្លារ ឬអាចជាវពី ក្រុមហ៊ុន Sprint បានជាមួយគម្រោងបង់រំលោះរយៈពេល ២៤ខែ ដែលមួយក្នុងគ្រាន់តែបង់ ២៥ដុល្លារប៉ុណ្ណោះ៕

htc-bolt-pdp-01-hero-mobile

htc-bolt-pdp-02-adaptive-audio-mobile

htc-bolt-pdp-04-mobile

htc-bolt-pdp-uh-oh-mobile

X
5s