អ្នក​មិន​ត្រូវ​ធ្វើ​ចំណុច​ទាំង​នេះ​ជា​ដាច់​ខាត ​ប្រសិន​ជា​​ទូរស័ព្ទ​របស់​អ្នកជិត​អស់​ថ្ម​



ទោះបីជាយើងមានវិធីជាច្រើនដើម្បីសាកថ្ម ឬ ប្រាកដថាទូរស័ព្ទរបស់យើងមានថ្មជានិច្ច យើងតែងតែភ័យរាល់ពេលដែលទូរស័ព្ទរបស់យើងអស់ថ្ម។ អ្នកប្រហែលជាត្រូវការទូរស័ព្ទដើម្បីស្តាប់ចម្រៀង លេង Facebook  និង ថតរូប។ល។ តើមានកត្តាអ្វីខ្លះដែលអ្នកមិនត្រូវធ្វើប្រសិនជាទូរស័ព្ទរបស់អ្នកអស់ថ្ម? ១) បិទភ្លើងកុំឲ្យភ្លឺពេក៖ ប្រសិនជាអ្នកភ្លេចខ្លួន ហើយដាក់ពន្លឺខ្លាំង  នោះដល់ពេលដែលអ្នកដឹង ទូរស័ព្ទរបស់អ្នកជិត ឬ អស់អស់ថ្ម។ អ្នកខ្លះទៀត សុខចិត្តបើកពន្លឺបន្ថែមដើម្បីដឹងពីភាគរយនៃថ្មទៀត។ ដូច្នេះហើយ ប្រសិនជាទូរស័ព្ទអស់ថ្ម អ្នកត្រូវបន្ថយពន្លឺ។ ២) បើកwifiចោល៖ រាល់ពេលដែលអ្នកបើកwifiចោល ទូរស័ព្ទរបស់អ្នកនឹងរកwifiដោយខ្លួនឯង។ពីព្រោះថា ការបើកwifiចោល វាស៊ីថ្មយ៉ាងខ្លាំង។ ប្រសិនជាទូរស័ព្ទរបស់អ្នកជិតអស់ថ្ម អ្នកគួរតែបិទwifiចោលទៅ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s