iPhone 8 នឹងបង្ហាញខ្លួនជាមួយអេក្រង់កោង ទំហំធំជាងមុន ៥អ៊ីញ និង ៥,៨អ៊ីញ ហើយគ្មានគែម!
iPhone ជំនាន់ថ្មីនៅឆ្នាំក្រោយ ត្រូវគេរំពឹងថា នឹងរឹតតែទំនើបជាងមុន ជាមួយការឌីហ្សាញរូបរាងថ្មីប្លែក ទំនើប និងទាន់សម័យ ហើយនៅពេលនេះ អ្នកវិភាគម្នាក់បានចេញមកអះអាងថា ក្រុមហ៊ុនដែលមានស្នាក់ការនៅក្រុង Cupertino សហរដ្ឋអាមេរិកនេះ ថែមទាំងមានគម្រោងផ្លាស់ប្ដូរទំហំអេក្រង់ទៀតផង។