​OnePlus ទើប​សម្ពោធ​​កំពូល​ស្មាតហ្វូន​ថ្មី​​កាន់តែ​ទំនើប​ជាង OnePlus 3 នោះ​គឺ​ OnePlus 3T មាន​កាមេរ៉ា​មុខ​រហូត 16MP​



បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជននូវស្មាតហ្វូនសមត្ថភាពខ្ពស់ RAM ធំរហូតដល់ 6GB របស់ក្រុមហ៊ុន OnePlus ម៉ូដែល OnePlus 3 នោះ ចំណែកពេលនេះ ក្រុមហ៊ុនទូរស័ព្ទចិននេះ បានបន្តអភិវឌ្ឍចេញម៉ូដែលក្រោយដែលរឹតតែទទួលបានការអាប់ដេតសមត្ថភាពខ្ពស់ជាងមុនថែមទៀត។ ស្មាតហ្វូនថ្មីនេះ មានម៉ូដែល OnePlus 3T អមដោយ RAM ទំហំ 6GB និងអេក្រង់ ៥,៥អ៊ីញ full HD (1920x1080px)។ https://youtu.be/1fFx4oMQ0jc https://youtu.be/epSROg6OTpY

 OnePlus 3T ត្រូវបានបំពាក់ដោយបន្ទះអេក្រង់ Optic AMOLED ហើយបំពាក់ដោយអង្គប្រតិបត្តិ Snapdragon 821 ល្បឿន 2.35GHz ខ្ពស់ជាង Snapdragon 820 នៅលើ OnePlus 3។ OnePlus 3T មានជម្រើសមេម៉ូរី 64GB និង 128GB។ កាមេរ៉ាក្រោយរបស់ 3T មានទំហំ 16MP ប្រើបច្ចេកវិទ្យា Sony IMX 298 sensor ដែលមាននៅលើ OnePlus 3 ដែរ ប៉ុន្តែក្រុមហ៊ុន OnePlus បានអះអាងថា ខ្លួនបានកែលំអទៅលើសមត្ថភាពថតវីដេអូបានច្បាស់ជាងមុន។

untitled-3

untitled-4

អ្វីដែលបានផ្លាស់ប្ដូរគួរកត់សម្គាល់នោះ គឺនៅលើកាមេរ៉ាមុខរបស់ OnePlus 3T នេះ ដែលត្រូវបានកែលំអពី 8MP នៅលើ OnePlus 3 ទៅជា 16MP នៅលើ 3T។ ក្រុមហ៊ុនក៏បានប្រកាសថា ប្រព័ន្ធ Android 7.0 Nougat នឹងមានឱ្យធ្វើបច្ចុប្បន្នភាពនៅលើស៊េរីស្មាតហ្វូនទាំងពីរម៉ូដែល OnePlus 3 និង 3T នៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណា 3T នឹងមានលក់អមជាមួយសូហ្វ៊ែរដែលមានការអាប់ដេត Oxygen OS រួចជាស្រេច អមជាមួយមុខងារពិសេសមួយចំនួន បន្ថែមពីលើម៉ូដែល OnePlus 3 បច្ចុប្បន្ន។

untitled-5

ស្មាតហ្វូនទំនើប OnePlus 3T នឹងមានលក់ក្នុងតម្លៃចាប់ពី ៤៣៩ដុល្លារ សម្រាប់ម៉ូដែល 64GB ហើយតម្លៃ ៤៧៩ដុល្លារសម្រាប់ម៉ូដែល 128GB។ 3T នឹងមានលក់ចាប់ពីថ្ងៃថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ នៅលើទីផ្សារអាមេរិក ហើយនៅទីផ្សារអឺរ៉ុបនឹងមានលក់ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាដដែល៕
X
5s