កុំព្យូទ័រ MacBook Pro ស៊េរីថ្មីមាន Touch Bar របស់ Apple មានលក់លើទីផ្សារចាប់ពីថ្ងៃនេះហើយ តម្លៃចាប់ពី ១៤៩៩ដុល្លារ
ថ្មីៗនេះ ក្រុមហ៊ុន Apple បានចាប់ផ្ដើមចេញលក់កុំព្យូទ័រ MacBook Pro ស៊េរីថ្មីរបស់ខ្លួន ទៅដល់អតិថិជន ដែលបានកក់ទុកកន្លងមក។ ហើយក្រុមហ៊ុននឹងដាក់លក់រាយ នៅតាមបណ្ដាហាងលក់រាយមួយចំនួននៅជុំវិញពិភពលោក។ កុំព្យូទ័រ MacBook Pro ថ្មី ដែលមានភ្ជាប់របារថាច់ (Touch Bar) ហើយនិងមាន Touch ID សម្រាប់ដំណើរការមុខងារ Apple Pay ដែរនោះ នឹងមានលក់ចែកចេញជាពីរទំហំ គឺ ១៣អ៊ីញ និង ១៥អ៊ីញ។