ត្រូវគិតលើចំណុចទាំង ៥នេះសិន មុនសម្រេចចិត្តទិញផ្ទះថ្មី ដើម្បីកុំឲ្យខកខ្លួនថ្ងៃក្រោយ
ការទិញផ្ទះថ្មីអាចជាបទពិសោធន៍ដ៏គួរខ្លាចឬញញើត។ ហើយវាក៏ជាចំណុចសំខាន់មួយនៅក្នុងឆាកជីវិតផងដែរ។ វាទាមទារការសម្រេចចិត្តដ៏ត្រឹមត្រូវនិងប្រុងប្រយ័ត្ន ព្រោះទំហំទឹកប្រាក់ដែលត្រូវចំណាយមិនមែនតិចតួចនោះទេ។ អ្នកត្រូវគិតពីចំណុចខាងក្រោមនេះមុនពេលអ្នកសម្រេចចិត្តទិញ៖
១)តម្លៃ៖ គេហដ្ឋានថ្មីរបស់អ្នកដែលអ្នកចង់ទិញត្រូវឲ្យសមនឹងថវិកាដែលអ្នកមាន។ វាជាចំណុចមួយដែលអ្នកត្រូវគិតមុនពេលទិញផ្ទះថ្មី។ កុំខ្ជះខ្ជាយពេលវេលាមើលផ្ទះដែលហួសពីសមត្ថភាពរបស់អ្នក។
២) ទីតាំង៖ អ្នកត្រូវគិតពីទីតាំងដែលអ្នកចង់រស់នៅ។ អ្នកត្រូវគិតពីចំណាយពីកន្លែងធ្វើការនិងសាលារៀនរបស់កូនអ្នកឬទីតាំងនោះមានផ្សារឬមន្ទីរពេទ្យជាដើម។
៣) ទំហំ៖ នៅពេលដែលអ្នកទិញផ្ទះ អ្នកត្រូវគិតពីទំហំដែលអ្នកត្រូវការ។ តើអ្នកត្រូវការបន្ទប់គេងប៉ុន្មាន? តើវាមានទំហំសម្រាប់ពង្រីកទៅមុខទៀតឬទេ? ទាំងនេះសុទ្ធតែជាសំនួរសំខាន់ៗដែលអ្នកត្រូវឆ្លើយ។
៤) ផ្ទះធំឬផ្ទះតូច៖ ការទិញផ្ទះថ្មីច្រើនតែអ្នកត្រូវការពង្រីកកន្លែងឬកន្លែងតូចជាងមុន។ អ្នកត្រូវគិតតើអ្នកគួរចោលរបស់ឬទិញទំនិញបន្ថែម ។
៥) អចិន្ត្រៃយ៍៖តើផ្ទះដែលទិញជាផ្ទះអចិន្ត្រៃយ៍ឬផ្ទះមានរយៈពេល? អ្នកត្រូវដឹងពីចំណុចនេះជាដាច់ខាត។ តើអ្នកចង់ទិញផ្ទះដែលអាចឲ្យកូនរបស់អ្នករស់នៅទៅថ្ងៃក្រោយ?
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org