ពី​ពេល​នេះ​ទៅ​ លោក​អ្នក​ក៏​អាច ខល​វីដេអូ​តាម WhatsApp បាន​ដែរ ព្រោះ​ក្រុមហ៊ុន​ទើប​បន្ថែម​មុខងារ Video Call ក្ដៅៗ​



បន្ទាប់ពីបានបង្ហើបឱ្យដឹងនូវមុខងារថ្មីនៅលើកម្មវិធី WhatsApp កន្លងមក ពេលនេះ ក្រុមហ៊ុន WhatsApp ដែលជាបុត្រសម្ព័ន្ធរបស់ Facebook បានធ្វើបច្ចុប្បន្នភាពនៅលើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនហើយ នោះគឺមុខងារខលវីដេអូ ឬ Video Calling មិនឱ្យចាញ់កម្មវិធី Social ផ្សេងៗនោះឡើយ។ Video Calling សម្រាប់ WhatsApp នឹងអាចដំណើរការបានទាំងជាមួយផលិតផល iOS និង Android ហើយក៏ដំណើរការបានជាមួយផលិតផល Windows ផងដែរ។ https://youtu.be/MfN2fRPF5fk ទន្ទឹម WhatsApp ជាកម្មវិធីសម្រាប់ឆាត សន្ទនារវាងគ្នានឹងគ្នាបានរហ័ស រក្សាទំនាក់ទំនងគ្នាបានល្អ នោះគេជឿថា ការបន្ថែមមុខងារ Video Calling នឹងរឹតតែទាក់ទាញប្រជាប្រិយភាពឱ្យ WhatsApp រឹតតែពេញនិយមជាងមុន។ មិនយូរប៉ុន្មាន បន្ទាប់ពីក្រុមហ៊ុន WhatsApp បានណែនាំចេញមុខងារ end-to-end encryption និង standalone desktop clients កាលពីដើមឆ្នាំ២០១៦ នោះ ចំណែកពេលនេះ ក្រុមហ៊ុនថែមទាំងបានបញ្ចេញមុខងារខលវីដេអូ Video Calling ថែមទៀត ដែលអាចដំណើរការជាមួយទាំងស្មាតហ្វូន Android និង iOS។ នៅពេល Video Call មានឱ្យដំណើរការពេញលេញនៅលើគ្រប់ស្មាតហ្វូន Android និង iOS នោះអ្នកប្រើ នឹងឃើញមានប៊ូតុង ឬរូបសម្គាល់ (icon) ទូរស័ព្ទ នៅលើ WhatsApp ដែលអ្នកអាចចុច ដើម្បីដំណើរការមុខងារខលវីដេអូបាន។ WhatsApp បានខិតខំពង្រីកខ្លួន ឱ្យរឹតតែផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើជាមួយមុខងារថ្មី ត្រូវបានច្របាច់បញ្ចូលជាបន្តបន្ទាប់ មិនខុសអីនឹង Messenger, Snapchat, Skype, WeChat និង Duo នោះទេ។ ក្រុមហ៊ុន WhatsApp បានណែនាំប្រាប់ថា Video Callling នឹងជាមុខងារ ទទួលបានការគាំទ្រប្រើប្រាស់ច្រើននាពេលអនាគត៕
X
5s