Apple ប្រកាសផ្ដល់សេវាកម្មជួសជុលថាច់ស្គ្រីន (Touch) ដែលរអាក់រអួល ឬមិនដំណើរការនៅលើ iPhone 6 Plus តែត្រូវអស់លុយ ១៤៩ដុល្លារ
ក្រុមហ៊ុន Apple ថ្មីៗនេះ មានកម្មវិធីជួសជុលថាច់ (Touch) ដែលខូចនៅលើទូរស័ព្ទរបស់ខ្លួនម៉ូដែល iPhone 6 Plus ។ បញ្ហាដែលអតិថិជនបានជួប កាលពីពេលកន្លងទៅ គឺថា អេក្រង់ថាច់ស្គ្រីនមានភាពរអាក់រអួល មិនសូវជាដំណើរការប្រក្រតីនោះឡើយ។ ផ្អែកតាមក្រុមហ៊ុន Apple ឱ្យដឹងថា បញ្ហានេះ គឺបណ្ដាលមកពីអតិថិជនបានធ្វើធ្លាក់នូវទូរស័ព្ទរបស់ខ្លួន ហើយមិនមែនធ្លាក់តែម្ដងទេ គឺច្រើនលើកច្រើនសារ ទើបបណ្ដាលឱ្យប៉ះពាល់ផ្នែក Hardware។