លេងអ៊ីនធឺណិត ស៊ីលុយខ្លាំងមែនទេ សាកគន្លឹះ ៥យ៉ាងនេះទៅ នឹងសន្សំសំចៃបានខ្លះ
បើទោះបី WiFi នាពេលបច្ចុប្បន្ន សំបូរហូរហៀរ មានបំពាក់នៅស្ទើរគ្រប់ទីកន្លែង (ហាងលក់អាហារ ភោជនីយដ្ឋាន ការិយាល័យ តាមផ្ទះ …) ក៏ពិតមែន ប៉ុន្តែអ៊ីនធឺណិតតាមស៊ីម នៅតែចាំបាច់សម្រាប់អ្នកប្រើ ពោលគឺងាយស្រួលប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឱ្យតែមានសេវាទូរស័ព្ទ គ្រប់គ្រាន់ ដោយមិនខ្លាចអត់ Wi-Fi នោះឡើយ។ ដោយសារស្មាតហ្វូនទំនើបៗ ផ្ទុកនូវកម្មវិធីសំបូរបែប ដូច្នេះការប្រើអ៊ីនធឺណិតទូរស័ព្ទ អាចនឹងត្រូវចំណាយទំហំអ៊ីនធឺណិតច្រើន ងាយអស់លុយៗ ដោយសារមានសេវា (services) មួយចំនួនរបស់កម្មវិធីទូរស័ព្ទខ្លះ រត់ ឬដំណើរការឥតឈប់ សពេលទូរស័ព្ទបានភ្ជាប់អ៊ីនធឺណិតភ្លាម។
១) ធ្វើកិច្ចការខ្លះ សម្រាប់ពេលដែលទូរស័ព្ទរបស់អ្នកបានភ្ជាប់អ៊ីនធឺណិត WiFi