ឡើងសាហាវ! មេរោគវីដេអូបញ្ឆោត (Malicious Video) នេះ អាចបំផ្លាញ iPhone និង iPad របស់អ្នក ដោយវាធ្វើឱ្យទូរស័ព្ទគាំងស្ញិញឈប់ដំណើរការ
មេរោគវីដេអូថ្មីមួយទើបត្រូវបានគេរកឃើញ និងកំពុងចម្លងខ្លួនពីទូរស័ព្ទ iPhone ឬ iPad បន្តគ្នា ហើយកាន់តែធ្ងន់ធ្ងរនោះ វាអាចធ្វើឱ្យឧបករណ៍ iOS របស់អ្នក គាំង លែងដំណើរការតែម្ដង (crash)។ មេរោគថ្មីនេះ មានទម្រង់ជាឯកសារវីដេអូ ដែលចម្លងខ្លួនតាមសារ (message) ក្រោមទម្រង់ជាមួយតំណភ្ជាប់ (link) ហើយនៅពេល នរណាចុចលើ Link នោះ មេរោគនឹងដំណើរការភ្លាម ដោយវានឹងធ្វើឱ្យទូរស័ព្ទ iPhone/iPad របស់អ្នក ដំណើរការមិនស្រួល ឬអាចគាំងបាន។
ឥទ្ធិពលនៃមេរោគថ្មីនេះ ដំបូងវាធ្វើឱ្យទូរស័ព្ទដំណើរការមិនប្រក្រតី ហើយបន្ទាប់មកក៏គាំង មិនអាចប្រើធ្វើអ្វីបានតែម្ដង។ អ្នកប្រើ ត្រូវដំណើរការ Hard reset ទើបអាចដោះស្រាយ ធ្វើឱ្យទូរស័ព្ទប្រើបានវិញ។ សូមមើលនូវសកម្មភាពរបស់មេរោគ bug នេះនៅក្នុងវីដេអូខាងក្រោម៖
ដូចដែលអ្នកបាន ទស្សនាវីដេអូខាងលើ ម្ចាស់ iPhone /iPad មានដំណោះស្រាយតែមួយគត់ នៅពេលឆ្លងមេរោគវីដេអូបញ្ឆោតដោយការបើកវីដេអូនេះ គឺអ្នកត្រូវ Restart ទូរស័ព្ទ ដោយការធ្វើ hard reset។ សម្រាប់ទូរស័ព្ទ iPhone 7 និង 7 Plus ដើម្បីធ្វើ Hard Reset អ្នកត្រូវចុចប៊ូតុងបន្ថយសំឡេង (volume down) និងប៊ូតុង Power ឱ្យជាប់៕