បើមានសញ្ញាទាំងនេះ មានន័យថា អ្នកជាមនុស្សកំពូលខ្ជិល
មនុស្សជាច្រើនព្យាយាមប្រកែកថាខ្លួនឯងមិនមែនជាមនុស្សដែលខ្ជិលនោះទេ ពីព្រោះថាពាក្យថា«ខ្ជិល»ស្តាប់ទៅហាក់ដូចជាអាក្រក់។ តាមការពិតទៅ មនុស្សជាច្រើនសុទ្ធតែខ្ជិល។ តែវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ នរណាម្នាក់ក៏មានដែរ។ ខាងក្រោមនេះជារោគសញ្ញាដែលអ្នកត្រូវកត់សម្គាល់៖
១) អ្នកខ្ជិលទៅទិញម្ហូបឬចំណីអាហារ ៖ ជាពេលបច្ចុប្បន្ន អ្នកប្រហែលជាអាចទិញតាមអនឡានបាន។ ប៉ុន្តែវាមិនមានន័យអ្នកគួរតែធ្វើបែបនេះនោះទេ។ អ្នកខ្លះទៀតខ្ជិលសូម្បីតែដើរទៅយកម្ហូប។
២) ដើរលេងជាមួយមនុស្សដែលអ្នកមិនចូលចិត្ត៖ ប្រសិនជាអ្នកចំណាយពេលជាច្រើនជាមួយមនុស្សដែលអ្នកមិនចូលចិត្ត នោះបញ្ជាក់ថាអ្នកខ្ជិលសូម្បីតែរាប់អានមិត្តថ្មី ពីព្រោះថាអ្នកមិនបានព្យាយាមឬខំប្រឹងក្នុងការចាប់ផ្តើមទំនាក់ទំនងថ្មី។
៣) អ្នកបោះអាវរញ៉េរញ៉ៃ៖ ក្រោយអ្នកដោះខោអាវ អ្នកបោះតែផ្តាសឬទុកតែផ្តាស។ វាមិនត្រឹមតែធ្វើឲ្យមើលទៅរញ៉េរញ៉ៃនោះទេ នៅពេលអ្នករកអ្វីម្តងៗ វាស៊ីពេលរបស់អ្នកថែមទៀតផង។ ហើយលើសពីនេះទៅទៀត ប្រសិនជាអ្នកអាចរកខោអាវបាន វាអាចធ្វើឲ្យអ្នកយឺតទៀតផង។
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.thetalko.com