របៀបដោះសោ (Unlock) ទូរស័ព្ទ iPhone ដោយចុចតែម្ដង (Sing Click)
នៅក្នុង iOS 10 ក្រុមហ៊ុន Apple បានបង្កើតឱ្យមានមុខងារមួយ ដែលផ្លាស់ប្ដូររបៀបនៃការប្រើ touch ID អាចអ្នកប្រើដោះសោ (Unlock) ទូរស័ព្ទរបស់គេ បានយ៉ាងងាយស្រួល និងរហ័ស។ ប្រសិនបើអ្នកខ្ជិលចុចប៊ូតុង Home ដើម្បីបើកបើកអេក្រង់ (Screen On) ឬចុចប៊ូតុង Home ដើម្បីដោះសោ (Unlock) រាល់ដងនោះ ដូច្នេះ សូមអនុវត្តជំហាននេះ ដើម្បីផ្លាស់ប្ដូរពីរបៀបដោះសោថ្មី ដែលធ្លាប់មានរួចហើយនៅលើ iOS 9 មកបង្ហាញនៅក្នុង iOS 10 ដូចខាងក្រោម៖
របៀបផ្លាស់ប្ដូរទម្លាប់នៃការប្រើ Touch ID ដើម្បីងាយស្រួលដោះសោនៅលើ iPhone / iPad ដែលដំណើរការដោយ iOS 10៖
-ចូលទៅ Settings → General ហើយរំកិលចុះក្រោមរកមើលត្រង់ Accessibility
-នៅក្នុងម៉ឺនុយនៃ Accessibility សូមរំកិលចុះក្រោមបន្តិច អ្នកនឹងឃើញមាន Home Button ដូច្នេះសូមចុចលើឃ្លានេះ។
-នៅក្នុងម៉ឺនុយ Home Button ស្វែងរកឃ្លាមួយទៀតគឺ Rest Finger to Unlock រួចទាញបើក (enable) ដែលសម្គាល់ដោយកុងតាក់ពណ៌បៃតង (ដូចរូប)
ឥឡូវនេះ អ្នកអាចចុចលើប៊ូតុង Home ត្រឹមតែម្ដងប៉ុណ្ណោះ នោះនឹងអាច ដាស់ទាំងអេក្រង់ទូរស័ព្ទឱ្យភ្លឺឡើង ហើយថែមទាំងដោះសោបានតែម្ដង៕