Microsoft ចាប់ផ្ដល់លក់កុំព្យូទ័រ Surface Studio របស់ខ្លួនដល់អតិថិជនដែលបានដាក់ការកុម្ម៉ង់ជាមុន
កុំព្យូទ័រប្រភេទ All-in-One ជំនាន់ដំបូងរបស់ Microsoft ពេលនេះត្រូវបានក្រុមហ៊ុនចាប់ផ្ដើមចេញលក់ទៅដល់ដៃអតិថិជនដែលបានបញ្ជាទិញមុនហើយ។ Surface Studio គឺជាកុំព្យូទ័រលើតុ របស់ក្រុមហ៊ុនសូហ្វ៊ែរខ្នាតយក្ស Microsoft ដែលត្រូវបានផលិតឡើងជាពិសេស ស័ក្ដិសមប្រើប្រាស់ជាមួយការងារផ្នែកឌីហ្សាញ ដោយវាមានកម្រិតអេក្រង់យ៉ាងធំរហូតដល់ 4500x3000px (192 DPI) អេក្រង់ទំហំ ២៨អ៊ីញ គាំទ្រ 10-point multi-touch និងមានអមមកជាមួយប៊ិច Surface Pen។