Laptop ​ល្អ​បំផុត​សម្រាប់​ចុង​ឆ្នាំ២០១៦ នេះ | បែងចែក​ទៅ​តាម​ប្រភេទ សម្រាប់​កិច្ចការ​ផ្សេង​គ្នា មាន​ទាំង XPS 13, ThinkPad T460s, Asus ROG និង MacBook Pro​



ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗលើពិភពលោក កំពុងសម្រិតសម្រាំងកុំព្យូទ័រយួរដៃសមត្ថភាពខ្លាំង លក្ខណៈសម្បត្តិខ្ពស់ៗ ទំព័រនេះយើងសូមលើកយក Laptop ល្អបំផុតសម្រាប់ចុងឆ្នាំ២០១៦ នេះ មកបង្ហាញជូនប្រិយមិត្តបានដឹងទាំងអស៉គ្នាដូចតទៅ៖ +កុំព្យូទ័រយួរដៃដើរដោយប្រព័ន្ធប្រតិបត្តិការ Windows ល្អបំផុត Dell XPS 13 – ស៊េរីចុងឆ្នាំ២០១៦ (តម្លៃប្រហែល ៨៩៩ដុល្លារ)

1

កុំព្យូទ័រដែលមានគែមអេក្រង់ស្ដើងទំនើបនេះ បានជាប់ជា Laptop ល្អបំផុតដើរដោយ Windows OS ប្រចាំចុងឆ្នាំ២០១៦។ អេក្រង់របស់ Dell XPS មានទំហំ ១៣អ៊ីញ មានតួរឹងមាំ ដែលផ្សំពីលោហធាតុរលោង និងកាបូនហ្វៃប៊ឺ។ កុំព្យូទ័រនេះ បំពាក់ដោយអង្គប្រតិបត្តិ Core i3 7100U, Core i5-7200 ឬ Core i7-7500U ជំនាន់ Skylake។ វាមានចែកជាប្រភេទ អេក្រង់ touchscreen និងអេក្រង់ធម្មតា ហើយខុសគ្នានៅលើកម្រិត resolution។ កម្រិតបង្ហាញរូបនៃអេក្រង់ធម្មតាត្រឹមតែ 1920x1080px ខណៈដែល resolution នៅលើអេក្រង់ touchscreen មានរហូតដល់ 3200x1800px។ ទាំង touchscreen និងមិន touchscreen គឺសុទ្ធតែល្អ គ្រាន់តែអេក្រង់គ្មាន touch កឺមានថ្មកាន់បានរយៈពេលយូរ ហើយធូរថ្លៃជាង។ ក្រុមហ៊ុន Dell បានអះអាងថា XPS 13 ស៊េរីឆ្នាំ២០១៦ មានថ្ម អាចកាន់បានរយៈពេលរហូតដល់ ២២ម៉ោង សម្រាប់ម៉ូដែលមានកម្រិត 1080p ឬប្រហែល ១៣ម៉ោងសម្រាប់ម៉ូដែល QHD+។ XPS 13 គឺជា Laptop ទំនើប អាចប្រៀបធៀបនឹងម៉ូដែលទំនើបៗដទៃទៀតដូចជា Asus UX306UA, Apple MacBook និង HP Spectre បាន។ Dell XPS 13 មានតម្លៃចាប់ពី ៧៩៩ដុល្លារ សម្រាប់លក្ខណៈសម្បត្តិធម្មតាត្រឹម Core i3។ តម្លៃរបស់វានឹងឡើងដល់ ៩៩៩ដុល្លារ សម្រាប់ម៉ូដែល Core i5, RAM 8GB និង SSD 128GB ខណៈដែលតម្លៃ ១១៤៩ដុល្លារប្រសិនចង់បាន SSD 256GB។ +Laptop ល្អបំផុតសម្រាប់អ្នកចូលចិត្តប្រើ Mac MacBook Pro អេក្រង់ ១៣អ៊ីញ – ស៊េរីចុងឆ្នាំ២០១៦ (តម្លៃប្រហែល ១៥០៩ដុល្លារ)

2

MacBook Pro គឺជា Laptop ដ៏មានសមត្ថភាពខ្ពស់ ដំណើរការលឿន ស័ក្ដិសមសម្រាប់អ្នកកាត់តរូបភាព និងវីដេអូ។ កុំព្យូទ័ររបស់ Apple នេះមានអេក្រង់ ១៣អ៊ីញកម្រិត 2560x1600px ទម្ងន់ប្រហែល ៣ផោន។ លក្ខណៈពិសេសលេចធ្លោនៅលើ MacBook Pro 13 ស៊េរីចុងឆ្នាំ២០១៦ នេះ គឺបានភ្ជាប់មកជាមួយរបារថាច់ (Touch Bar) សម្រាប់ប្រើប្រាស់មុខងារមួយចំនួននៅលើកុំព្យូទ័រ រួមទាំងមុខងារចង្កឹះលេខ (function key)។ លក្ខណៈនេះ គឺស្រដៀងនឹង Touch Bar ដែលមាននៅលើកុំព្យូទ័រ Lenovo ThinkPad X1 Carbon។ លក្ខណៈសម្បត្តិរបស់ MacBook Pro 13 គឺមានជម្រើសផ្សេងគ្នា ហើយក៏មានតម្លៃខុសគ្នាដែរ។ តម្លៃ ១៤៩៩ដុល្លារ ពុំមាន Touch Bar ទេ។ ប្រសិនអ្នកចង់បាន Touch Bar ត្រូវជ្រើសរើសម៉ូដែលតម្លៃខ្ពស់ជាងនេះ។ រៀបរាប់ពីលក្ខណៈសម្បត្តិ MacBook Pro ខ្លះៗ គឺបំពាក់ដោយអង្គប្រតិបត្តិ 2.0GHz dual-core Intel Core i5-6360 ជាមួយក្រាហ្វិក Iris Graphics 540, RAM 8GB និង 256GB PCIe SSD។ +កុំព្យូទ័រ Windows ប្រភេទ Workstation ល្អបំផុត Lenovo ThinkPad T460s (តម្លៃប្រហែល ១១៧៥ដុល្លារ)

3

ThinkPad T គឺជាស៊េរីកុំព្យូទ័រសម្រាប់មុខជំនួញ (business notebook) ដែលទទួលបានការពេញនិយម ជាក់ស្ដែង Lenovo ThinkPad T460s នេះតែម្ដង។ T460s ជាប់ជាកុំព្យូទ័រ Windows ប្រភេទ workstation ល្អបំផុតមួយ ជាមួយលក្ខណៈសម្បត្តិខ្ពស់ ហើយមានថ្មកាន់បានយូរ ស័ក្ដិសមសម្រាប់អ្នកជំនួញយកតាមខ្លួន។ T460s មានទំហំអេក្រង់ ១៤អ៊ីញ មានរាងស្លីមជាងស៊េរី T460, T460p និង T560។ កុំព្យូទ័រនេះ មានទម្ងន់ ៣,១ផោន ហើយមានកម្រាស់ពី ០,៦៧ ទៅ ០,៧៤អ៊ីញ។ វាបានភ្ជាប់មកជាមួយអេក្រង់ទំហំ ១៤អ៊ីញ កម្រិត 1920x1080px (157ppi), Intel Core i5-6200U, RAM 4GB DDR4, 128GB SATA 3 SSD។ សម្រាប់តម្លៃ ១៦៥០ដុល្លារ អ្នកអាចធ្វើបច្ចុប្បន្នភាពលក្ខណៈសម្បត្តិឡើងទៅ Core i7-6600U, WQHD (2560x1440) IPS non-touch, RAM 12GB DDR4 និង 256GB PCIe SSD។ +កុំព្យូទ័រ Gaming ល្អបំផុត Asus ROG G752VS (តម្លៃប្រហែល ២៤៩៩ដុល្លារ)

4

Asus បានផលិត Laptop សមត្ថភាពដ៏កំពូល ជាមួយស៊េរី ROG ដោយវាបានបំពាក់នូវក្រាហ្វិក GeForce 10របស់ Nvidia ដែលធ្លាប់តែឃើញមាននៅលើកុំព្យូទ័រ Desktop សមត្ថភាពខ្លាំងប៉ុណ្ណោះ។ Asus G7552V ត្រូវបានផលិតសម្រាប់តម្រូវការអ្នកលេងហ្គេម និងឌីហ្សាញក្រាហ្វិកធំៗ។ ROG G752VS មានអេក្រង់ធំទូលាយ ១៧,៣អ៊ីញកម្រិត 3840x2160px IGZO IPS touchscreen អមដោយ keyboard ប្រភេទ full-size និងមានភ្លើង backlit keyboard ហើយឌីហ្សាញមានលក្ខណៈរលោងស្អាតទាន់សម័យ។ Asus ROG ត្រូវបានបំពាក់អង្គប្រតិបត្តិ Core i7-6820HK មានល្បឿនលឿនជាង i7-6700HQ ២៥% ហើយមាន RAM 32GB DDR4, អង្គផ្ទុកទិន្នន័យប្រភេទ NVME PCIe SSD, 1TB 7200rpm hard drive, ក្រាហ្វិក GeForce GTX 1070 ដែលមានសមត្ថភាពស្ទើរតែគុណនឹងពីរ ប្រៀបធៀបនឹង GTX 980M៕ សូមបញ្ជាក់ថា តម្លៃកុំព្យូទ័រខាងលើ គឺជាតម្លៃលក់ក្រៅស្រុកតែប៉ុណ្ណោះ! យ៉ាងម៉េចហើយប្រិយមិត្ត បន្ទាប់ពីបានដឹង សុទ្ធតែកំពូល Laptop ល្បីៗប្រចាំចុងឆ្នាំ២០១៦ នេះរួច តើពេញចិត្តមួយណាខ្លាំងជាងគេ?  
X
5s