គន្លឹះ និងល្បិចមានប្រយោជន៍ ៦យ៉ាង មាននៅលើកម្មវិធី Line ដែលអ្នកប្រើខ្លះមិនដឹង
Line ដែលជាកម្មវិធីផ្ញើសារអេឡិចត្រូនិកបង្កើតដោយក្រុមហ៊ុនជប៉ុន ពេលនេះបានឈរក្នុងលំដាប់កម្មវិធីដែលពេញនិយមបំផុតក្នុងប្រទេសកំណើតខ្លួន ហើយប្រទេសកម្ពុជាយើង ក៏មានអ្នកប្រើមិនតិចដែរ ខណៈវាកំពុងក្ដោបក្ដាប់ចំណែកទីផ្សារ Instant Messenger បានធំ នៅអាស៊ី ពិសេសគឺប្រទេសថៃ និងឥណ្ឌូណេស៊ី។ បណ្ដាញតភ្ជាប់ទំនាក់ទំនងតាម chat នេះ ពិតជាមានសន្ទុះនៃការប្រើប្រាស់ជុំវិញពិភពលោកឆាប់រហ័ស។ ទំព័រនេះ យើងសូមលើកយកពីគន្លឹះ និងល្បិច ៦យ៉ាងដើម្បីប្រើ Line កាន់តែស្ទាត់ជំនាញ។
១) ស្វែងរករូប Sticker បានលឿនជាងការរាវរកធម្មតា ដោយការវាយបញ្ចូលអក្សរតែម្ដង