ពេលនេះ Apple កំពុងរើសម៉ូតឌីហ្សាញថ្មីនៅលើ iPhone 8 ជាង ១០ម៉ូតហើយ តែមិនទាន់ត្រូវចិត្ត!
ជាការពិត iPhone 7 បានបង្ហាញខ្លួន អមជាមួយលក្ខណៈសម្បត្តិពិសេសៗ ហើយអ្វីដែលប្លែក ថ្មីនោះ គឺវាបានភ្ជាប់មកជាមួយកាមេរ៉ាភ្លោះនៅខាងក្រោយ និងមានបច្ចេកវិទ្យាមិនចូលទឹកថែមទៀត។ យ៉ាងណា ចំពោះរចនាបថគឺស្រដៀងៗគ្នាចាប់ពីជំនាន់ iPhone 6, 6s និង iPhone 7 នេះ។
មតិអ្នកប្រើខ្លះ លើកឡើងពេញចិត្តពេញថ្លើមនឹង iPhone 7 ជាមួយការអភិវឌ្ឍលក្ខណៈសម្បត្តិថ្មីៗ ដូច្នេះគេចង់សាកល្បងទទួលយកបទពិសោធន៍ទាំងនោះ ខណៈអ្នកប្រើខ្លះទៀត ក៏បានលើកឡើងថា ការឌីហ្សាញនៅតែដដែល ដូច្នេះអ្នកខ្លះ រង់ចាំអ៊ុតមើល iPhone ស៊េរីឆ្នាំ២០១៧ ឬ iPhone 8 ដែលរំពឹងថា នឹងមានការរចនារូបរាងថ្មី។
ប្រភពពីព្រឹត្តិបត្រព័ត៌មាន WSJ បានឱ្យដឹងថា iPhone 8 នឹងប្រើអេក្រង់ OLED touchscreen ហើយនឹងមានម៉ូដែលថ្មីទី៣ បំពាក់ដោយអេក្រង់កោង អាចមានទម្រង់ស្រដៀង Galaxy S7 Edge។ ក្រុមហ៊ុន Apple ទំនងចង់ផ្លាស់ប្ដូរបច្ចេកវិទ្យាបំពាក់នៅលើអេក្រង់ទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួន ដោយប្ដូរពីប្រភេទ LCD ទៅជា OLEDs វិញ ហើយក៏មានតម្លៃថ្លៃជាងមុនដែរ។ ដូច្នេះ តម្លៃ iPhone 8 ម៉ូដែលដែលប្រើអេក្រង់ OLED នឹងតម្លៃខ្ពស់ជាងម៉ូដែលធម្មតា។
អ្នកវិភាគដដែលរូបនេះ ធ្លាប់បានអះអាងរួចមកហើយថា iPhone ថ្មីឆ្នាំ២០១៧ នេះ នឹងបង្ហាញខ្លួន មាន ៣ម៉ូដែលផ្សេងគ្នា គឺ iPhone 8 និង iPhone 8 Plus ជាទាយាទថ្មីរបស់ iPhone 7 និង 7 Plus។ ចំណែកម៉ូដែលទី៣ នឹងមានលក្ខណៈពិសេសខុសគ្នា ដោយមានអេក្រង់កោងបញ្ឆិត អាចមានលក្ខណៈស្រដៀងនឹង Galaxy S7 Edge ហើយមានទំហំអេក្រង់ ៥,៨អ៊ីញ៕