Samsung ត្រៀម​បញ្ចេញ SSD ទំហំ​​ដល់ 4TB ក្នុង​ព្រឹត្តិការណ៍ CES 2017 មើល​ទៅ​តម្លៃ​មិន​ថោក​ទេ!​



នឹងមានអ្វីថ្មី សម្រាប់បច្ចេកវិទ្យាឆ្នាំ២០១៧ ខាងមុខ ជាក់ស្ដែងរបាយការណ៍tomshardware ថ្ងៃនេះទើបឱ្យដឹងថា Samsung បានត្រៀមខ្លួន បញ្ចេញ SSD ទំហំធំរហូតដល់ 4TB នៅក្នុងពិព័រណ៍ CES 2017 ឆាប់ៗខាងមុខ។ ក្រុមហ៊ុន Samsung ហាក់កំពុងផ្ដោតយកចិត្តទុកដាក់លើជំនួញឧបករណ៍រក្សាទុកទិន្នន័យប្រភេទ SSD យ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេសង្កេតឃើញ Samsung បានបញ្ចេញលក់ SSD ជាច្រើនម៉ូដែលនៅលើទីផ្សារកន្លងមករួចហើយ។ ចំណែករបាយការណ៍នេះ បានអះអាងថា Samsung នឹងបន្តចេញ SSD ទំហំកាន់តែធំ ពោលគឺរហូតដល់ 4TB។ SSD 4TB ថ្មីនេះ នឹងមានម៉ូដែល 850 Pro SSD 4TB។ ក្រុមហ៊ុន Samsung បានពន្យល់ខ្លះៗទាក់ទងនឹងបច្ចេកវិទ្យា Solid State Drive ថ្មីរបស់ខ្លួនថា Samsung 850 PRO SSD 4TB គឺជា SSD 2-bit MLC 4TB ដំបូងគេលើលោក ដែលមានសមត្ថភាពខ្ពស់សម្រាប់ប្រើជាមួយកុំព្យូទ័រ។ អ្នកប្រើ នឹងកាន់តែងាយស្រួលជាមួយការរក្សាទុកទិន្នន័យបានកាន់តែច្រើនជាងមុន ប្រកបដោយការដំណើរការរលូន ត្រូវចិត្តទាំងអ្នកលេងហ្គេម និងការប្រើប្រាស់សម្រាប់បំពេញកិច្ចការផ្សេងៗ។ ទោះជាយ៉ាងណា នៅពេលនេះក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ ពុំទាន់បញ្ជាក់ប្រាប់អំពីតម្លៃ SSD 4TB 850 Pro នេះនៅឡើយ។ យ៉ាងណា គេជឿជាក់ថា តម្លៃរបស់វាគឺមិនថោកទេ៕
X
5s