Apple ប្រកាសផ្លាស់ប្ដូរថ្ម iPhone 6s ប្រសិនជួបបញ្ហា សល់ ៣០% រលត់ ដោយសារបញ្ហាលើសខ្យល់ខណៈពេលដំណើរការផលិត
ទើបតែខែមុន មានសេចក្ដីរាយការណ៍ចេញពីម្ចាស់ iPhone 6s ថាទូរស័ព្ទរបស់ខ្លួន មានបញ្ហាថ្ម ហើយភាគច្រើនគឺជាម៉ូដែលដែលផលិតខ្ទង់ខែកញ្ញា ទៅខែតុលា ឆ្នាំ២០១៥។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Apple បានសម្រេចធ្វើការផ្លាស់ប្ដូរថ្មថ្មីជូនអតិថិជនដែលជួបបញ្ហាថ្មនៅលើម៉ូដែល iPhone 6s ដូចរៀបរាប់ខាងលើ ដោយមានការកត់សម្គាល់លេខស៊េរីច្បាស់លាស់ត្រឹមត្រូវ។ បញ្ហានេះ គឺនៅពេលទូរស័ព្ទនៅលស់ថ្មត្រឹម ៣០% វាអាចរលត់តែម្ដង ហើយព្យាយាមចុចប៊ូតុង Power ដើម្បីបើក ក៏នៅមិនចេញ រហូតទាល់តែយកទៅសាកថ្ម ហើយទូរស័ព្ទក៏ចាប់ផ្ដើមសាកពី ៣០% នោះទៅ។