កម្មវិធីស្មាតហ្វូន (App) ទាំង ៨ ជួយឲ្យអ្នកកាន់តែឆ្លាតវៃ
ខណៈស្មាតហ្វូនកំពុងមានការអភិវឌ្ឍកាន់តែទំនើប ត្រូវបានបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធ្វើការសម្រិតសម្រាំង ដោយបំពាក់នូវមុខងារសំបូរបែបផ្ដល់អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក្នុងនោះក៏បានរាប់បញ្ចូលទាំងការអភិវឌ្ឍចេញកម្មវិធីមានប្រយោជន៍ផ្សេងៗ ពិសេសគឺអាចជួយអ្នកប្រើ ក្នុងវិស័យអប់រំ ក៏ដូចជាបង្កើនភាពឆ្លាតវៃ។ ដូច្នេះទំព័រនេះ យើងសូមលើកយក កម្មវិធីស្មាតហ្វូន (App) ទាំង ៨ ល្អសម្រាប់ទាំងការអប់រំ និងជួយឲ្យអ្នកកាន់តែឆ្លាតវៃ៖
១) កម្មវិធី Doulingo ៖ កម្មវិធីនេះរួមបញ្ចូលគ្នាជាច្រើន នូវការអាន ការសរសេរ ការស្តាប់ និង លំហាត់ការនិយាយ ដោយកម្មវិធីនេះជួយឲ្យអ្នករៀននូវភាសាណាមួយដែលអ្នកចង់រៀនក្នុងចំណោម១៣ ភាសាផ្សេងគ្នា។
២) កម្មវិធី Longform ៖ គឺជាកម្មវិធីផ្តល់ព័ត៌មានស៊ីជម្រៅ ក្នុងវិស័យសារព័ត៌មាន គ្រប់ផ្នែកទាំងអស់ មិនថានយោបាយ បច្ចេកវិទ្យា និង សេដ្ឋកិច្ច ដែលអាចជួយឲ្យអ្នកមានការគិត ពិចារណា និង វិភាគបានយ៉ាងល្អប្រសើរ។
៣) កម្មវិធី Kindle ៖ កម្មវិធីមួយនេះ ប្រមូលផ្តុំដោយសៀវភៅអក្សរសាស្ត្រជាច្រើន ដោយអ្នកអាចអាននឹងទាញយក ដោយសេរីសម្រាប់សៀវភៅមួយចំនួនដែលមិន ជាប់កម្មសិទ្ធិបញ្ញា។
៤) កម្មវិធី Today in History ៖ កម្មវិធីមួយនេះនឹងបង្ហាញអ្នកពីព្រឹត្តិការណ៍កាលពីប្រវត្តិសាស្ត្រ នៅថ្ងៃនេះ ថាពីអតីតកាលមានអ្វីបានកើតឡើងចំពោះថ្ងៃនេះ បន្ថែមពីលើនេះវាជួយឲ្យអ្នកបានរៀនពីប្រវត្តិសាស្ត្រកាន់តែច្រើន ដូចនៅលើគេហទំព័រ Wikipedia ដែរ។
ទាញយកកម្មវិធី Today in History
៥) កម្មវិធី Fit Brains Trainer ៖ ជាកម្មវិធីមួយដែលជួយធ្វើឲ្យអ្នកមានការហ្វឹកហាត់ ខួរក្បាលការចងចាំរបស់អ្នកបានយ៉ាងល្អ បន្ថែមពីលើនេះ វាជួយឲ្យអ្នកធ្វើតេស្តពីសមត្ថភាព EQ និង IQ របស់អ្នកជាមួយនឹងហ្គេមទាក់ទងនឹងលំហាត់ខួរក្បាលច្រើនជាង ៥០ ហ្គេម។ ៦) កម្មវិធី Headspace ៖ កម្មវិធីមួយនេះជួយឲ្យអ្នក ចេះធ្វើលំហាត់សមាធិផ្លូវអារម្មណ៍ ដូចអ្នកដឹងហើយថាការធ្វើសមាធិជួយឲ្យអ្នក មានភាពធូរស្រាលក្នុងអារម្មណ៍។ ៧) កម្មវិធី TED ៖ TED ជាកម្មវិធីប្រមូលផ្តុំដោយវីដេអូជាច្រើន នៃក្រុមសហគ្រិនល្បីៗពីគ្រប់វិស័យ ដែលបានចែករំលែកនូវចំណេះដឹង បង្រៀនអ្នកឲ្យចេះគិត និង ការលើកទឹកចិត្ត ដល់មនុស្សគ្រប់រូប។ ៨) កម្មវិធី Khan Academy ៖ កម្មវិធីនេះប្រមូលផ្តុំដោយមេរៀនស្ទើរគ្រប់មុខវិជ្ជា ទាំងទ្រឹស្ដី និង ប្រមូលផ្តុំដោយវីដេអូជាច្រើន៕