S7 Edge ពណ៌​ខ្មៅ​រលោង​ដូច Jet Black នៅ​លើ iPhone 7 ​នឹង​ចាប់ផ្ដើម​វាយលុក​ទីផ្សារ​​ថ្ងៃ​ទី៩ ធ្នូ​ស្អែក​នេះ​



ជាយុទ្ធសាស្ត្របន្ថែមលើការវាទីទីផ្សារស្មាតហ្វូនពេញនិយម ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងនេះ បានជ្រើសរើសពណ៌ថ្មីបន្ថែមនៅលើកំពូលស្មាតហ្វូន Galaxy S7 edge របស់ខ្លួន នោះគឺពណ៌ខ្មៅរលោង។ ពណ៌ខ្មៅរលោងថ្មីនេះ ត្រូវបានហៅថា Glossy Black ខុសគ្នានឹងការហៅពណ៌ខ្មៅរលោងដូចគ្នានៅលើ iPhone 7 ថា Jet Black។

untitled-3

បើតាមប្រភពចេញពីបណ្ដាញសង្គមចិន Weibo បានអះអាងថា S7 Edge ពណ៌ Glossy Black នឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី៩ ធ្នូ ស្អែកនេះ ប៉ុន្តែនៅលើទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ ហើយពុំទាន់មានព័ត៌មានពីកាលបរិច្ឆេទនឹងមានលក់ទីផ្សារក្រៅស្រុកនៅឡើយ។ ប៉ុន្តែ ការបង្ហោះនៅលើ Weibo បានប្រើឈ្មោះពណ៌ថ្មីនេះថា ជា Pearl Black ទៅវិញ។ មានមតិលើកឡើងថា តាមរយៈពណ៌ថ្មី Pearl Black នៅលើ Galaxy S7 នឹងអាចជួយដល់ការស្រូបទាញចំណែកទីផ្សារស្មាតហ្វូនរបស់ Samsung បានមួយកម្រិត៕
X
5s