ទូរស័ព្ទល្អផ្ដាច់គេ ១១ម៉ូដែល iPhone 7 និង Google Pixel ឈរលំដាប់កំពូល ខណៈ Galaxy Note 7 លេខចុងក្រោយ
ដោយសារទីផ្សារទូរស័ព្ទកំពុងឡើងកម្ដៅ ត្រូវបានបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាទាំងតូច ទាំងធំ នាំគ្នាសម្រុងផលិតលក់ស្មាតហ្វូនទំនើប សមត្ថភាពខ្ពស់ មុខងារសំបូរបែប ដូច្នេះប្រហែលធ្វើឱ្យប្រិយមិត្តមានការពិបាកសម្រេចចិត្ត ជ្រើសរើសទិញប្រើបន្តិច។ ទំព័រនេះ យើងសូមណែនាំទូរស័ព្ទល្អផ្ដាច់គេ ដែលអ្នកអាចរកទិញបាន ដែលចាត់ថ្នាក់ដោយគេហទំព័រ The Verge។ សូមបញ្ជាក់ថា បណ្ដាសារព័ត៌មាន TheVerge បានដាក់ជាពិន្ទុពីខ្ពស់ទៅទាប សម្រាប់ស្មាតហ្វូនល្អជាងគេ ចុះទៅក្រោម។ ក្នុងនោះ iPhone 7 និង Google Pixel មានពិន្ទុ ៩ ស្មើគ្នា។ តោះទៅមើលមើល៍ថា តើក្រៅពី ២ម៉ូដែលនេះ នៅមានម៉ូដែលណាទៀត ដែលល្អៗ?
១) iPhone 7 | ពិន្ទុ ៩ | តម្លៃលក់នៅលើ Best Buy គឺ ៦៩៩,៩៩ដុល្លារ ហើយនៅលើ Amazon តម្លៃ ៧២៤,៥៥ដុល្លារ
២) Google Pixel | ពិន្ទុ ៩
៣) Galaxy S7 | ពិន្ទុ ៨,៨ | តម្លៃលក់នៅលើ Amazon គឺ ៦៣៩ដុល្លារ ខណៈនៅក្រុមហ៊ុនលក់ក្នុងតម្លៃ ៦៤៩,៩៩ដុល្លារ
៤) OnePlus 3T | ពិន្ទុ ៨,៨ | Amazon លក់ $ 435 | ក្រុមហ៊ុន OnePlus ផ្ទាល់លក់ $439
៥) iPhone SE | ពិន្ទុ ៨,៧ | Amazon លក់ $429 | Best Buy លក់ $449
៦) Lenovo Moto Z Play | ពិន្ទុ ៨,៣ | Amazon លក់ $449 | Motorola លក់ $449
៧) Lenovo Moto Z | ពិន្ទុ ៨,០ | Amazon លក់ $449 | Motorola លក់ $699
៨) HTC 10 | ពិន្ទុ ៨,០ | Amazon លក់ $519 | Best Buy លក់ $699
៩) LG V20 | ពិន្ទុ ៧,៥ | Amazon លក់ $649 | Best Buy លក់ $839
១០) LeEco LE Pro 3 | ពិន្ទុ ៦,០ | Amazon លក់ $370 | LEMALL លក់ $399
១១) Galaxy Note 7 | គ្មានពិន្ទុ | គ្មានតម្លៃ