Microsoft បញ្ចប់ការទិញយកក្រុមហ៊ុន LinkedIn បានសម្រេចរួចរាល់ តម្លៃ ២៦,២ពាន់លានដុល្លារ
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានអះអាងថា ក្រុមហ៊ុនរបស់លោក ទើបបញ្ចប់ការទិញយកក្រុមហ៊ុនបណ្ដាញសង្គមការងារ LinkedIn ថ្មីៗ។ ព័ត៌មានទាក់ទងនឹងការទិញយក LinkedIn ពី Microsoft ត្រូវបានប្រកាសចេញតាំងពីខែមិថុនា ហើយក្រុមហ៊ុន Microsoft ក៏បានទម្លាយព័ត៌មានលំអិតអំពីអត្ថន័យនៃការច្របាច់បញ្ចូលគ្នានៅពេលនោះផងដែរ។
រីឯថ្ងៃនេះ ក្រុមហ៊ុនបានសម្រេចកិច្ចព្រមព្រៀងក្នុងការទិញយក LinkedIn បានសម្រេច ហើយកំពុងចាប់ផ្ដើមចាប់ដៃអភិវឌ្ឍគោលដៅអនាគតរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុន Cloud បែបអាជីពមួយឈានមុខគេលើពិភពលោក និងជាក្រុមហ៊ុនភ្ជាប់ទំនាក់ទំនងបែបអាជីព (professional network) ឈានមុខគេលើពិភពលោកផងដែរ។
ក្រុមការងារឈានមុខសម្រាប់ការដឹកនាំរបស់ក្រុមហ៊ុនយក្សទាំងពីរ បានចំណាយពេលជាមួយគ្នា អស់រយៈពេលប៉ុន្មានខែមកហើយ។