របៀប​ឆែក​មើល​យ៉ាង​ងាយស្រួលដើម្បី​​​ដឹង​ថា ទូរស័ព្ទ Samsung Galaxy របស់​អ្នក ​ផលិត​​ពី​​ប្រទេស​ណា​​



មុននឹងបង្ហាញពីរបៀបមើលដឹងថា ស្មាតហ្វូនម៉ាក Samsung ដែលអ្នកកំពុងតែប្រើ ជាម៉ូដែលផលិតសម្រាប់លក់លើទីផ្សារប្រទេសណានោះ យើងសូមលើកយកពីរបៀបបើកមើលលេខកូដ IMEI នៅលើស្មាតហ្វូនជាមុនសិន។ ដើម្បីឆែកមើល ត្រូវចុច *#06# ហើយកូដនេះ ក៏អាចប្រើបានជាមួយទូរស័ព្ទធម្មតា ក៏ដូចជាស្មាតហ្វូនទូទៅផងដែរ ក្រៅពីទូរស័ព្ទ Samsung ហើយនោះ។ តោះទៅមើលរបៀបសម្គាល់ដឹងថា ទូរស័ព្ទ Samsung ផលិតលក់សម្រាប់ប្រទេសណា ទាំងអស់គ្នាដូចខាងក្រោម៖

thumb-imei-b5654ae3a78a0a1bb43e2ead91d98729

-របៀបមើល គឺងាយស្រួលនោះទេ អ្នកត្រូវមើលលេខ IMEI ចំនួនពីរខ្ទង់ គឺខ្ទង់ទី៧ និងខ្ទង់ទី៨ រួចអានបញ្ចូលគ្នា ឧទាហរណ៍ដូចរូបខាងលើ គឺមានលេខ ១៣។ លេខ ១៣ នៃ IMEI នេះសម្គាល់ប្រទេសអាហ្សែបែហ្ស (Azerbaijan)។ សូមសម្គាល់កូដខុសៗគ្នាដែលសម្គាល់ប្រទេសផ្សេងៗគ្នាដូចខាងក្រោម៖ -លេខ 05 ឬ 50 បង្ហាញថា ទូរស័ព្ទ Galaxy គឺត្រូវបានផលិតនៅក្នុងប្រទេសប្រេស៊ីល អាមេរិក ឬហ្វាំងឡង់ -លេខ 08 ឬ 80 សម្គាល់ថា ទូរស័ព្ទ Galaxy ផលិតនៅអាល្លឺម៉ង់ -លេខ 00 គឺផលិតនៅរោងចក្រក្រុមហ៊ុន Samsung ស្ថិតនៅកូរ៉េខាងត្បូងផ្ទាល់ -លេខ 01 ឬ 10 សម្គាល់ថា ទូរស័ព្ទ Samsung ផលិតនៅហ្វាំងឡង់ -លេខ 02 ឬ 20 គឺផលិតនៅអារ៉ាប់រួម ឬ India -លេខ 03 ឬ 30 គឺផលិតនៅចិន -លេខ 04 ឬ 40 ផលិតនៅចិនដូចគ្នា -លេខ 06 ឬ 60 ផលិតនៅហុងកុង ចិន ឬម៉ិកស៊ិក តើទូរស័ព្ទ Galaxy របស់ប្រិយមិត្ត មានលេខប៉ុន្មានដែរ? ហើយតើស្គាល់កូដប្រទេសផ្សេងណាខ្លះអត់?
X
5s