កាស​ឥត​ខ្សែ AirPod របស់ Apple អត់​​មាន​ផ្លូវ​អ៊ុត​ចេញ​​លក់​មុន​ Christmas ​ទេ ដោយសារ​​បញ្ហា​​ចង្វាក់​ផលិតកម្ម​



Apple ត្រូវគេរំពឹងថា នឹងចេញលក់កាសឥតខ្សែ AirPods របស់ខ្លួននៅមុនពេលបុណ្យណូអែល ប៉ុន្តែបើតាមរបាយការណ៍ថ្មីនេះ ឱ្យដឹងថា ក្រុមហ៊ុននឹងពន្យារពេលចេញលក់ ហើយក៏មិនមានព័ត៌មានលំអិតពីកាលបរិច្ឆេទដែលកាស Bluetooth នេះនឹងចរាចរទីផ្សារដែរ។ ពាក្យចចាមអារ៉ាមចុងក្រោយនេះ លើកឡើងថា អាចមានបញ្ហាជាមួយកាស Bluetooth នេះ ខណៈពេលកំពុងផលិត។ បញ្ហានេះ ពុំមែនបណ្ដាលមកពីផ្នែក Hardware ទេ តែជាបញ្ហារបស់ខ្សែចង្វាក់ផលិតកម្មទៅវិញទេ។ ដោយសារ Apple កំពុងមានបញ្ហាជាមួយចង្វាក់ផលិតកម្មលើការផលិតកាសឥតខ្សែនេះ ម្ល៉ោះហើយទើប ក្រុមហ៊ុនអាមេរិកនេះ បានពន្យារពេលកន្លងមក មិនទាន់បញ្ចេញ AirPod លក់នៅលើទីផ្សារនៅឡើយ ចាប់តាំងពីខ្លួនបានប្រកាសចេញផ្លូវការជាច្រើនខែកន្លងមក៕
X
5s