Xiaomi ​មិន​ត្រឹមតែ​ផលិត​ទូរស័ព្ទ​​ទេ តែ​​​ក៏​មាន​​កង់​អគ្គិសនី Scooter ​នឹង​ចេញ​លក់ថ្ងៃ​ទី ១៥ធ្នូ តម្លៃ $290 (Video)​



Xiaomi ដែលត្រូវគេស្គាល់ថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតធំរបស់ចិន ថ្មីៗបានចេញលក់កង់អគ្គិសនី (electric scooter) មានឈ្មោះថា Xiaomi Mijia។ Xiaomi Mijia អាចធ្វើដំណើរបានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ជាមួយកម្លាំងអាគុយ ២៨០វ៉ាត់ម៉ោង (280Wh) ហើយម៉ូទ័ររបស់វាមានកម្លាំង ៥០០វ៉ាត់ (500W)។ https://youtu.be/Q4C2CmXc5tY កង់អគ្គិសនី Mijia ថ្មីនេះ អាចរង់ក្នុងល្បឿនដល់ ២៥គីឡូម៉ែត្រ/ម៉ោង និងអមជាមួយហ្វ្រាំងគុណភាពខ្ពស់។ កង់នេះ មានជម្រើសពីរពណ៌ គឺខ្មៅ និងស។ ក្រុមហ៊ុន Xiaomi នឹងចាប់ផ្ដើមចេញលក់កង់អគ្គិសនីស្កូតធើនេះ ក្នុងតម្លៃ ២០០០យ៉ន់ ឬប្រហែល ២៩០ដុល្លារអាមេរិក ចាប់ពីថ្ងៃទី១៥ ខែធ្នូនេះទៅហើយ៕

untitled-9

X
5s