តិចនិក ៥យ៉ាងជួយឱ្យ Wi-Fi ក្នុងផ្ទះរបស់អ្នកដំណើរការរលូន និងមានល្បឿនលឿនថេរល្អ
សព្វថ្ងៃ ប្រព័ន្ធអ៊ីនធឺណិតមានការប្រើប្រាស់យ៉ាងទូលំទូលាយ មិនថាតែនៅសាលារៀន ឬហាងអ៊ីនធឺណិតនោះទេ ចំណែក Wi-Fi ក៏មានតប្រើតាមផ្ទះផងដែរ។ សេវា Wi-Fi អាចមានការឡើងចុះ ម្ដងខ្លាំងម្ដងខ្សោយ ដែលធ្វើឱ្យល្បឿនរបស់វា ម្ដងលឿន ម្ដងយឺត គឺបណ្ដាលមកពីការរំខានរលកសញ្ញា។ ដូច្នេះទំព័រនេះ យើងសូមលើកយកគន្លឹះសាមញ្ញ ៥យ៉ាង ដែលអាចធ្វើឱ្យ Wi-Fi ក្នុងផ្ទះរបស់អ្នកដំណើរការរលូន មានស្ថិរភាពល្អ។
https://youtu.be/MpP26L7XFL0
១) ដាក់ឧបករណ៍ Router នៅទីខ្ពស់ ដើម្បីឱ្យសញ្ញារបស់វាបាចសាចបានទូលំទូលាយ
មានការគិតខុសថា ទុក Router ក្បែរខ្លួន ខ្លះដាក់នៅក្រោមផ្ទាល់ជាមួយផ្លូវដើរ នៅក្នុងបន្ទប់ទទួលផ្ញៀវ ឬនៅផ្ទះ ដើម្បីចាប់បាន Wi-Fi ខ្លាំង។ តើអ្នកធ្លាប់ឆ្ងល់ទេថា មនុស្សពេលខ្លះ លើកទូរស័ព្ទហួសផុតក្បាលដើម្បីទទួលបានសេវាទូរស័ព្ទខ្លាំងជាងមុន? គំនិតនេះ គឺត្រឹមត្រូវហើយ។ ដុំ Router គួរដាក់នៅទីខ្ពស់ផុតពីដី ព្រោះវាប្រៀបបានទៅនឹងមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ចែកចាយសញ្ញាបានទូលាយ។
២) ជៀសវាង កុំដាក់របស់របរអេឡិចត្រូនិកផ្សេងៗដូចជា Microwave, ទូរស័ព្ទលើតុ ឬសូម្បីតែខ្សែភ្លើងនៅក្បែរដុំ Router ព្រោះវាអាចប៉ះពាល់ដល់កម្លាំងបញ្ជូនសញ្ញា WiFi។
៣) ប្រើប្រាស់ឧបករណ៍បង្កើតដោយដៃ (DIY) ជាជំនួយដល់ការបញ្ជូនសញ្ញា WiFi
អ្នកអាចសាកល្បងប្រើប្រាស់កំប៉ុងសូដា កាត់ពន្លា រួចហើយតភ្ជាប់ទៅនឹងអង់តែនរបស់ដុំ Router ដើម្បីបន្ថែមកម្លាំងសាយភាយរលកសញ្ញា Wi-Fi។ (ដូចរូប)
៤) ប្រើឧបករណ៍ជំនួយ ដើម្បីចែកសេវា Wi-Fi បានឆ្ងាយ។ គេហៅឧបករណ៍នេះថា WiFi extender។ ឧបករណ៍នេះ នឹងពង្រីកដែនចែកចាយសញ្ញារបស់ Router។
៥) ប្រើ Router ពីរ ដើម្បីចែកចាយសញ្ញា Wi-Fi បានធំទូលាយ
អ្នកក៏អាចប្រើដុំ Router ចំនួនពីរ ឬច្រើនជាងនេះ ដើម្បីចែកដែនជះរលក Wi-Fi បានធំទូលាយ ហើយការចំណាយក៏មិនថ្លៃពេកដែរ៕