ទីបំផុត Nokia មាន​មុខ​​លើ​ទីផ្សារ​ម្ដង​ទៀត​ហើយ! ចេញ​ Feature phone ​ម្ដង​ពីរ​គឺ 150 និង 150 Dual តម្លៃ​តែ $26​



បន្ទាប់ពីមានសេចក្ដីប្រកាសអំពីកិច្ចសហប្រតិបត្តិការគ្នាលើជំនួញទូរស័ព្ទរវាងក្រុមហ៊ុន HMD Global និង Nokia រួចមក ឥឡូវនេះក្រុមហ៊ុនបានសម្រេចនូវសមិទ្ធផលទូរស័ព្ទប្រភេទ feature phone ម្ដងពីរម៉ូដែលនៅលើទីផ្សារមុនទូរស័ព្ទ Nokia ដើរដោយ Android បង្ហាញខ្លួន។ Feature phone ទាំងពីរមានឈ្មោះ Nokia 150 និង 150 Dual SIM គឺប្រើស៊ីម២។ តើទៅស្វែងយល់លក្ខណៈសម្បត្តិទូរស័ព្ទថ្មីសន្លាងរបស់ Nokia បន្ទាប់ពីបានបាត់ឈ្មោះពីទីផ្សារអស់មួយរយៈពេលធំកន្លងមក។

gsmarena_004 gsmarena_005

អ្វីដែលគេកត់សម្គាល់ដំបូងគេគឺនៅត្រង់តម្លៃរបស់ Nokia 150/150 Dual SIM គឺត្រឹមតែ ២៦ដុល្លារប៉ុណ្ណោះ។ ទាំងតម្លៃ និងលក្ខណៈសម្បត្តិអាចនិយាយបានថា គឺដើរតាមគន្លងស៊េរី Nokia 215 និងម៉ូដែលផ្សេងជំនាន់មុនៗ។ មានន័យថា Nokia 150 និង 150 Dual ជាទូរស័ព្ទស្ដាប់ MP3 បាន និងមានវិទ្យុ FM, Bluetooth ហើយកាន់ថ្មបានយូរ ដោយសារសន្ទនាជាប់អាចបានរហូតដល់ ២២ម៉ោង បើ Standby បានរហូតដល់ ១ខែ (៣១ថ្ងៃ)។ ទូរស័ព្ទទាំងពីរម៉ូដែលនេះ បានបំពាក់មកជាមួយកាមេរ៉ាមានភ្លើងជំនួយ Flash ប៉ុន្តែគុណភាពរូបដែលផ្ដិតចេញមកគឺនៅមានកម្រិតដោយសារប្រើត្រឹមប្រភេទ VGA ប៉ុណ្ណោះ។ Nokia 150 និង 150 Dual ត្រៀមបើឆាក ចាប់មានលក់លើទីផ្សារអឺរ៉ុប, APAC និង IMEA នៅអំឡុងត្រីមាសទី១ ឆ្នាំ២០១៧ ខាងមុខ។ ទាំងពីរម៉ូដែលគឺមានប្រព័ន្ធសេវាត្រឹម dual-band 2.5G (900/18000MHz) ប៉ុណ្ណោះ៕
X
5s