ទីបំផុតកាសឥតខ្សែរបស់ Apple AirPods មានដាក់លក់លើទីផ្សារហើយ តម្លៃ $159
បន្ទាប់ពីបានពន្យារពេលចេញលក់ ដោយសារបញ្ហាចង្វាក់ផលិតកម្មកន្លងមក ពេលនេះ ក្រុមហ៊ុន Apple បានចេញលក់កាសទំនើបឥតខ្សែរបស់ខ្លួនហើយ។ AirPod គឺជាកាសឥតខ្សែទំនើប ប្រើជាគូ មានក្បាលកាសដូចជាកាស Earpod (កាសខ្សែ) នៅលើ iPhone/iPad បច្ចុប្បន្នដែរ។ តម្លៃកាស Bluetooth ដំបូងរបស់ Apple នេះ គឺប្រហែល ១៥៩ដុល្លារ។